មគ្គទេស​ចុង​សប្ដាហ៍

ចុងសប្ដាហ៍ជិតគ្រីស្តម៉ាស​អីចឹង​គួរ​តែ​ធ្វើ​អីហ្ន៎?

កម្មវិធី​ជប់លៀងគ្រីស្តម៉ាស​ជា​ច្រើន​កន្លែង ភាពយន្ត ការ​សម្ដែង​ផ្សេងៗ ខារ៉ាអូខេ ការ​រាំកម្សាន្ត​ច្រើន​កន្លែងយ៉ាង​សម្បូរបែប​ត្រៀម​សម្រាប់​ចុង​សប្ដាហ៍នេះ ​

Published on

ថ្ងៃសុក្រ

 

មាន​អ្វី​ដាក់​បញ្ចាំង?

 

អ្នក​ដឹក​នាំ​រឿង​ល្បី​ឈ្មោះលោក​ ជុំ សុធា នឹង​បង្ហាញ​ខ្លួន​ចុង​សប្ដាហ៍​នេះ​នៅ​ក្នុង​កម្មវិធី ពីអត្ថបទភាពយន្តឆ្ពោះទៅផ្ទាំងសំពត់ស ៖ ល្បឿន និងចង្វាក់ -Cine-club ដែល​នឹង​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​បុប្ផាណា។ សម្រាប់​អ្នក​ដែល​មាន​ចំណង​ចង់​ដឹ​ង​ពី​ចំណេះ​ដឹង​ខ្លះ​ៗ ពាក់ព័ន្ធ​ទៅនឹង​ល្បឿន​និង​ចង្វាក់​នៃ​ការ​ថត​ភាពយន្ត​ បង្ហាញ​ជាភាសា​ខ្មែរ​និង​ភាសាអង់គ្លេស។ ចាប់​ពី​ម៉ោង ៦កន្លះ​តទៅ​នៅ ​មជ្ឈមណ្ឌល​បុប្ផាណា ផ្លូវ​លេខ ២០០។ 

 

សម្រាប់ចុង​សប្ដាហ៍​នេះភាព​យន្ត​ Jumanji បាន​ត្រលប់​មក​វិញ​ហើយ​ជាមួយ​នឹង​វគ្គ​ថ្មី ដោយ​ដក​ស្រង់​ចេញ​ពីភាពយន្ត​ផ្សងព្រេង​សម្រាប់ក្មេងៗ បញ្ចេញ​កាល​ពី​ទស្សវត្ស​ទី ៩០បាន​ចូលរួម​សម្ដែង​ដោយ​លោក Robin Williams។ សាច់​រឿង​នេះ​នឹង​បន្ត​ពី​វគ្គ​មុន​ ដោយ​មាន​ការ​ចូលរួម​សម្ដែង​ពី​តារាហូលីវូដ​ល្បីៗ ដូច​ជា The Rock, Jack Black, Karen Gillian ជាដើម។ ដាក់​បញ្ចាំង​នៅ​តាម​បណ្ដារោង​កុននានា ទូទាំង​ទីក្រុង​ភ្នំពេញ។​​ ​​ 

 

មាន​អ្វី​ក្នុង​ឱកាស​បុណ្យ​គ្រីស្តម៉ាស?

 

Exchange Square នឹង​មាន​កម្មវិធី​បុណ្យ​គ្រីស្តម៉ាស​រាល់​ថ្ងៃចុង​សប្ដាហ៍នេះ។ កម្មវិធី Winterland ​ 2.0 នឹង​ប្រារព្ធ​ទៅ​នៅ​កន្លែង​លក់ទំនិញ​ផ្សេងៗ ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​ក្មេង​ៗ ដោយ​មាន​ការ​តុបតែង​នំឃុកឃី បណ្ណាល័យគ្រីស្តម៉ាស​ ​ការដាក់​តាំង​ពិពរណ៌ផ្សេងៗ ការ​គូសមុខ​ ច្រៀង​ចម្រៀង​ខារ៉ូល​ និង​ការ​សម្ដែង​តន្ដ្រី​ទៀត​ផង ដោយ​មាន​លោក​តា​ Santa ចាំ​ចែក​ស្ករគ្រាប់។ ចាប់​ពី​ម៉ោង ៤កន្លះ​ដល់ ៩កន្លះ​យប់​នៅ Exchange Square ផ្លូវ​លេខ ១០៦។​

 

Cloud ក៏នឹងមា​ន​កម្មវិធី​ច្រៀង​ Carols សម្រាប់គ្រីស្តម៉ាស​ផង​ដែរ​ សម្ដែង​ដោយ Pervez, Denver និង Antonio។ អ្នក​អាចទិញ​ស្រា​ក្រហមក្ដៅ Mulled Wine ក្នុង​កម្លៃ​តែ ២ដុល្លារ​និង​ សូកូឡាក្ដៅ​ក្នុង​តម្លៃ​តែ ២ដុល្លារ​កន្លះ លាយជាមួយ​នឹង Bailey។ អីចឹង​ចាំអង្គាល់​ស្រាក៏ឆ្ងាញ់​ ត្រូវ​រដូវ​កាល​គ្រីស្តម៉ាស​ ព្រមទាំង​មាន​តន្ដ្រី​កំដរ​ទៀត។ ចាប់​ពី​ម៉ោង​៨ល្ងាចដល់​ ១១យប់នៅ Cloud ផ្លូវ​លេខ ៩។​ 

 

Tomoka Cocktail Company នឹង​មាន​កម្មវិធី​​ជប់លៀង​គ្រីស្តម៉ាស​ជាមួយ​នឹង​ ស្រាវដកា​កក​ជា​រាង​ស្ករគ្រាប់ គ្រាន់​តែ​ស្ដាប់៏ក៏ទំនងដែរ។ សម្រាប់​អ្នក​ដែល​ពាក់មួគ​ Santa អ្នក​នឹង​ទទួល​បាន​ Shot ដោយ​មិនគិត​លុយ។ សម្រាប់​ការ​រៀប​ចំ​កម្មវិធី​នៅ​ទីនេះ​ គេ​នឹង​មាន​ដាក់អាហារ​ឈ្មោះ​ចម្លែក​ឲ្យ​ញ៉ាំ​ដោយ​ហៅ​ថា “បីសាច​នៅ​លើ​ខ្នង​សេះ”។ ចាប់​ពី​ម៉ោង ៦ល្ងាច​ដល់​ ១ទៀបភ្លឺ​នៅ Tomoka Cocktail Company ផ្លូវ​លេខ ៧៥។

 

Est. Bar នឹង​មាន​កម្មវិធីជប់លៀង Christmas Eve នៅ​យប់​នេះ​ដូច​គ្នា​ សម្រាប់​ការ​ស្លៀក​ពាក់​គឺ​បើ​យក​ល្អ​ស្លៀក​ឈុត​ក្រហម​បើ​ចូលរួម នោះ​អ្នកនឹង​ទទួល​បានស្រា​ស្វាគមន៍​មួយ​កែវ​ ហើយ​អ្នក​អាច​ស្ដាប់​ភ្លេង​ពី DJ ចាក់​កំដរ​និង​មា​ន​ការ​សម្ដែង​ពី 17 Crush ផង​ដែរ។​ 

 

មានអ្វី​ទៀត?

 

បើ​សិនជា​ចង់​ទៅកន្លែង​ណា​មិន​មាន​ការ​ប្រារព្ធ​កម្មវិធី​ជប់លៀង​គ្រីស្តម៉ាស​ ហើយ​ព្រមទាំ​ង​មាន​ការ​និយាយរឿងកំប្លែង​ទៀត​នោះ កុំ​ភ្លេច​ទៅ​កាន់ The Box Office ធានា​ថា​ដឹង​តែ​សើច​សប្បាយ។ កម្មវិធី​នេះ​គឺ​ដាក់​ឲ្យ​ចូល​រួម​ដោយ​ឥតគិត​ថ្លៃ ប៉ុន្ដែ​បើ​យក​ល្អ​គួរ​តែ​កក់​កន្លែង​អង្គុយ​ទុក​ឲ្យ​ហើយ។ ចាប់​ពី​ម៉ោង ៧កន្លះ​ដល់ ១០កន្លះ​នៅ The Box Office ផ្លូវ​លេខ ២៤៤។​​

 

Good Times Bar នឹង​មាន​កម្មវិធី​ Ladies’ Night ដោយ​តម្រូវ​ឲ្យ​តែ​នារី​ចូលរួម​តែ​ប៉ុណ្ណោះ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​អ្នកចូលរួម​នឹង​អាច​ទិញ​ស្រា​មួយ​កែវ​ថែម​មួយ​កែវ​ផង​ដែរ។ ចាប់​ពី​ម៉ោង ១០យប់ ដល់​ពាក់​កណ្ដាល​អាធ្រាត្រ​នៅ Good Times Bar ផ្លូវ​លេខ ១៩។​  

 

បារ​ពីរ​កន្លែង​នឹង​មាន​កម្មវិធី​ខួប​គម្រប់​សម្រាប់​ការ​បើ​ក​ដាក់​បំរើ​យប់​នេះ។ ​Tacos Kokopelli ល្បី​តាម​រយៈ​កម្មវិធី Open Mic សម្រាប់​ថ្ងៃ​អាទិត្យ​អស់​រយៈ​ពេល​យ៉ាង​យូរ​មក​ហើយ​ ព្រម​ទាំង​ការ​បម្រើអាហារ​មិចសិកកូ​ពិសេសផង​ដែរ ដោយឆ្នាំនេះ​គឺ​មាន​អាយុ​កាល​ ១៥ឆ្នាំ​ហើយ។ ក្រៅ​ពី​តន្ដ្រី​និង​បៀរ​តម្លៃ​ថោក ក្នុង​នោះ​ក៏មាន​អាហារ​សម្រន់ខ្លះ​ៗ ដាក់​ឲ្យ​ញ៉ាំ​ផង​ដែរ។ ចាប់​ពី​ម៉ោង​ ៧ដល់ ១០យប់​នៅ Tacos Kokopelli ផ្លូវ​លេខ ១៩។ នៅ​ប៉ែក​ម្ខាង​ទៀត​នៃ​ទីក្រុង​គឺ​នៅ The Deck នឹង​មាន​ការ​ប្រារព្ធ​កម្មវិធី​ខួប​គម្រប់​មួយ​ឆ្នាំ​ផង​ដែរ ដោយកម្មវិធី​នេះ​បន្ត​ដល់​ដាច់​ចុង​សប្ដាហ៍​។ អ្វី​ដែល​ពិសេស​នោះ​គឺ​ The Deck នឹង​មាន​ស្រាបៀរ​ត្រៀម​មួយស្រទែន​ចាក់​ឲ្យ​ញ៉ាំ​ដោយ​មិន​គិត​ថ្លៃ។ ចាប់​ពី​ម៉ោង ៦ល្ងាច​ត​ទៅ​នៅ The Deck ផ្លូវ​លេខ ១២៣។

 

មាន​អ្វី​នៅ​យប់​ជ្រៅ?

 

តារា​ហ៊ីបហប​កំពុង​ល្បី វណ្ណដា នឹង​សម្ដែង​រាត្រី​នេះ​នៅ Epic 2 ក្នុង​កម្មវិធី​  “Back By Dope Demand” នេះ​ដោយសារ​តែ​អ្នកគាំទ្រ​ជាច្រើន​ ពេញចិត្ត​នឹង​សម្ដែង​របស់​ វណ្ណដា ហើយ​នៅ​តែ​ចង់​បាន​ទស្សនីយ៍ភាព​សម្ដែង​បន្ត​ទៀត។ ចាប់​ពី​ម៉ោង ៩យប់​ដល់ ៣ ទៀបភ្លឺ​នៅ Epic 2, Eden Garden។ ​DJ Moudy នឹង​សម្ដែង​ Show មួយដោយ​ចាក់ភ្លេង​រាំ​កម្សាន្ត​នៅ The Hangout ​ចូលរួម​ដោយសេរី។ កម្មវិធី​នេះ​មាន​ឈ្មោះ​ថា “House Sessions” ដោយ​ចាក់​តន្ដ្រី​បែប​​ House យ៉ាង​ពិសេស ចាប់​ពី​ម៉ោង ៩យប់​ដល់​១​ទៀបភ្លឺនៅ The Hangout ផ្លូវ​លេខ ៤៧៦។ នៅ​ ​Party Patio ក៏មាន​តន្ដ្រី​រាំ​កម្សាន្ត​ពី DJ L~N ផងដែរ​ ពិសេស​សម្រាប់​អ្នក​ចូល​ចិត្ត​ចង្វាក់តិចណូ, Bass និង IDM electronica។ ចាប់​ពី​ម៉ោង ១០យប់​ដល់ ១ ទៀបភ្លឺ​នៅ Party Patio ផ្លូវ​លេខ ៣០៨។ 

 

ថ្ងៃ​សៅរ៍

 

មាន​អ្វី​ដាក់​បញ្ចាំង?

 

មជ្ឈមណ្ឌលបុប្ផាណា​នឹង​ដាក់​បញ្ចាំង​រឿង ឯកសារ​បញ្ចេញ​កាល​ពី​ឆ្នាំ ២០១០ ចំណង​ជើង​ថា The Wanderers ដែល​ជា​ស្នាដៃ​របស់​​អ្នក​ដឹកនាំ​រឿង Christine Bouteiller។ បណ្ដាប្រជាជន​កម្ពុជាដែល​បាន​ផ្លាស់​ប្ដូរ​ទី​លំនៅ​ហើយ​ទៅ​កាន់​ព្រំដែន​ថៃ ដើម្បី​ជៀស​គេចពី​សង្គ្រាម​ស៊ីវិលជា​ច្រើន​ឆ្នាំ បាន​កន្លែង​ស្នាក់​នៅ​ថ្មី​មួយ​ដែល​រៀប​ចំ​ដោយ​អង្គការសហប្រជាជាតិ​។ ភាពយន្ត​នេះ​ដាក់​បញ្ចាំង​ឥតគិត​ថ្លៃ​ជា​ភាសា​ខ្មែរ​និង​បារាំង​ជាមួយ​នឹង​ Subtitles ភាសា​អង់គ្លេស។ ចាប់​ពី​ម៉ោង ៥ដល់៦ល្ងាច​នៅ មជ្ឈមណ្ឌលបុប្ផាណា​ ផ្លូវលេខ ២០០។

 

មាន​អ្វី​សម្រាប់​រដូវ​កាល​គ្រីស្តម៉ាស?

 

លោកតា Santa នឹង​មក​កាន់  Ginger & Grace ថ្ងៃនេះ​ដោយ​ត្រៀម​ខ្លួន​ដើម្បី​ថតរូប និង​ស្ដាប់​នៅ​ការ​អធិស្ឋាន​របស់​អ្នក។ ក្រៅ​ពី​មាន​បំណង​ចង់​ឲ្យ​អ្វី​ដែល​អ្នក​ត្រូវ​ការ លោកតា​នៅ​ទី​នោះ​ក៏ចាត់​ចែង​ថា​ អ្នក​ចូលរួម​នឹង​អាច​ទិញ​អាហារ​បង្អែម​ឆ្ងាញ់​ៗ ព្រមទាំង​ភេសជ្ជៈផង​ដែរ។ ចាប់ពី​ម៉ោង ១០ព្រឹក​ដល់ ថ្ងៃត្រង់​ នៅ Ginger & Grace ផ្លូវ​លេខ ១៣៥។ 

 

បន្ត​ការ​ទិញ​ឥវ៉ាន់​សម្រាប់​រដូវ​កាល​គ្រីស្ត​ម៉ាស​របស់​លោក​អ្នក ដោយ​​ទៅ​កាន់​កម្មវិធី ​Cult’s all-day Christmas Market នៅ​វិទ្យាស្ថាន​ភាសា​បារាំង​។ ផ្សារ​នៅ​ទី​នោះ​នឹង​មាន​ការ​ផ្ដល់​ជូន​នូវផលិត​ផល ផលិត​ក្នុង​ស្រុក​និង​ក្រៅ​ស្រុកយ៉ាង​សម្បូរបែប។ ចាប់​ពី​ម៉ោង​ ១១ព្រឹក​ដល់​ ៦ល្ងាច​នៅវិទ្យាស្ថាន​ភាសាបារាំង ផ្លូវ​១៨៤។ ​

 

បង្ហាញ​ពី​អារម្មណ៍​រីករាយ​ថ្ងៃ​បុណ្យ​គ្រីស្តម៉ាស​នៅ Cloud សម្រាប់​កម្មវិធី​ច្រៀង​ខារ៉ា​​អូខេ​ពិសេស។ ញ៉ាំ​ភេសជ្ជៈ​ឆ្ងាញ់​ៗ និង​ច្រៀង​ចម្រៀង​លេង​យ៉ាង​សប្បាយ​។ អ្វី​ដែល​ពិសេស​នោះ​បើ​សិន​ជា​អ្នក​ច្រៀង​ចម្រៀង​បាន​បីបទ អ្នក​នឹង​ទទួល​បាន​ស្រាបៀរ​មួយ​កែវ​ដោយ​ឥត​គិត​ថ្លៃ។ ចាប់​ពី​ម៉ោង ៨យប់​ដល់ ១ទៀបភ្លឺ​នៅ Cloud ផ្លូវ​លេខ ៩។​ ​  

 

Teddy Bear Bar ក៏នឹង​មាន​កម្មវិធី​ជប់​លៀង​សម្រាប់​រដូវ​កាល​នេះ​ដែរ​ ដោយ​មាន​ការ​ចូលរួម​សម្ដែង​ពិសេស​ពី Drag Queen ល្បី​ប្រចាំ​ទីក្រុង​ភ្នំពេញ​ទៀតផង។ អីចឹង​អ្នក​នៅ​ម្ដុំ​ទួលទំពូង ចាំអង្គាល់? ចាប់​ពី​ម៉ោង ៨យប់​ទៅនៅ Teddy Bear Bar ផ្លូវលេខ ៤៦០។ 

 

បើ​សិន​ជា​អ្នក​ចូលចិត្ត​កីឡា​បែ​ប​រត់​មារ៉ាតុន ឬ​គ្រាន់​តែ​រត់​ត្រឹក​ធម្មតា អ្នក​អាច​ចូលរួម​កម្មវិធី​ជប់​លៀងគ្រីស្តម៉ាស ​Running Bongs នៅ Tomoka Cocktail Company ដែល​នឹង​មាន​បង្រៀន​អ្នក​ពី​របៀប​រត់​ឲ្យ​បាន​រយៈ​ចម្ងាយ​ឆ្ងាយ។ ចាប់​ពី​ម៉ោង ៧យប់​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ នៅ Tomoka Cocktail Company ផ្លូវ​លេខ ៧៥។

 

មាន​អ្វី​សម្រាប់​ទិដ្ឋភាព​សិល្បៈ?

 

Nowhere Art Studio នឹង​ប្រារព្ធ​កម្មវិធី​ជប់​លៀង​ថ្ងៃកំណើត​របស់​ទីតាំង​នេះ ដោយ​មាន​ដាក់លក់​បញ្ចុះ​តម្លៃ​ដ៏ធំមួយ។ ជាមួយ​នឹង​ការ​បញ្ចុះ​តម្លៃ​ដល់​ទៅ ៥០% ក្នុង​នោះ​ក៏មាន​ការ​ដាក់​បញ្ចាំង​ភាំពយន្ត​ខ្នាត​ខ្លី​ខ្លះ​ៗផង​ដែរ។ ចាប់ពី​ថ្ងៃ​ត្រង់​ដល់​ ៥ល្ងាច​នៅ Nowhere Art Studio ផ្លូវ ព្រះមុន្នីវង្ស។ 

 

Meta House នឹង​មានកម្មវិធី​ដេញ​ថ្លៃ​សម្រាប់សប្បុរសធម៌​ដើម្បី​ឲ្យ​អ្នក​ពេញ​ចិត្ត​សិល្បៈគំនូរ។ អ្នក​គំនូរ​ទាំង ៣០រូប​​បាន​ផ្ដល់​ឲ្យ​រូប​គំនូរ​របស់​ពួ​ក​គេ​ដោយ​ឥត​គិត​ថ្លៃ ដើម្បី​ជា​ចំនែក​បរិច្ចាក​ឲ្យ​ដល់ Animal Rescue Cambodia ដើម្បី​ជួយ​ដល់​សត្វ​ឆ្កែ​និង​ឆ្មា​ដែល​មិន​មាន​ទី​លំនៅ។ ចាប់​ពី​ម៉ោង ៥ដល់​៨យប់​នៅ Meta House ផ្លូវ​លេខ ១៧៨។​ ​

 

The Plantation Lotus Pond Gallery នឹង​មានកម្មវិធី​ជប់​លៀង​បើក​ការតាំង​ពិពរណ៌​ថ្មី​មួយ​។ អ្នក​គំនូរ​ថៃ Attasit Pokpong បាន​ផ្ដិត​យក​នូវ​គំនូរ​ស្ដ្រី​ជា​ច្រើន​រូប​ ដើម្បី​បង្ហាញ​ពី​កម្លាំង​ខ្លាំង​ចេញ​ពី​ក្នុង​ទឹក​ចិត្ត​របស់​ពួក​គេ។ សម្រាប់​ពិពរណ៌​នេះ​គឺ​អាច​ចូលរួម​បាន​ដោយ​សេរី​ ដោយ​រូប​ថត​នឹង​នៅ​តែ​ដាក់​តាំង​បង្ហាញ​រហូត​ដល់​ខែ​កុម្ភៈ។ ចាប់​ពី​ម៉ោង ៦ដល់​១០យប់​នៅ The Plantation ផ្លូវ​ ១៨៤។

 

មាន​អ្វី​នៅ​យប់​ជ្រៅ?

 

Sound Club នឹង​មាន​កម្មវិធី​ជប់លៀងខួប​គម្រប់​២ឆ្នាំ ដោយ​មាន​ការ​ចូលរួម​ពី DJ HYO ពី​ក្រុម​កូរ៉េ​ល្បី Girls’ Genration។ ជាមួយ​នឹង​អាជីព​ជា​អ្នក​ចម្រៀង​ DJ ទោល​កម្មវិធី​នេះ​ដឹង​តែ​ពិសេស​ម្រាប់​អ្នក​គាំទ្រតែ​ម្ដង។ សំបុត្រចូលរួម​មាន​តម្លៃ ២០ដុល្លារ​ ចាប់​ពី​ម៉ោង ៨យប់​ដល់​ម៉ោង ៤ ទៀបភ្លឺ​នៅ Sound Club ម្ដុំ​កោះពេជ្រ។ 

 

DJs ដល់ទៅ​បី​រូប​និង​អ្នក​ជំនាញ​ខាង​សិល្បៈ​វីដេអូ​នឹង​សម្ដែង​នៅ Meta House យប់​នេះ​ជាមួយ​នឹង​កម្មវិធី​មួយ​មាន​លក្ខណៈ​ជា Monochrome Dreams។ ចាប់​ពី​ម៉ោង​ ៩យប់​ដល់​ម៉ោង ៣ទៀបភ្លឺ​ ដោយ​សំបុត្រចូលរួម​ទស្សនា​គឺ​ឥតគិត​ថ្លៃ​ប៉ុន្តែ​មាន​តម្លៃ ៣ដុល្លារ​បន្ទាប់​ពី​ម៉ោង ១១យប់។ Meta House មាន​ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ១៧៨។ 

 

 

ថ្ងៃអាទិត្យ

 

មាន​អ្វី​ដាក់​បញ្ចាំង?

 

The Flicks នឹង​មាន​កម្មវិធី​ដាក់​បញ្ចាំង​ភាពយន្ត​ត្រៀម​ពិសេស​ម្រាប់​រដូវ​កាល​គ្រីស្ត​ម៉ាស ដោយ​បញ្ចាំង​រឿង Home Alone និង Elf សុទ្ធ​តែ​ជា​រឿង​ល្បី​ប្រចាំ​រដូវ​កាល​នេះ។ អ្នក​ប្រាកដ​ជា​ធ្លាប់​ដឹង​ហើយ​ពី​រឿង​ទាំង​ពីរ​នេះ ដោយ​ចូលរួម​សម្ដែង​ពី​តារា​ល្បី Mulchaley Culkin និង Will Ferrell។ ចាប់​ពី​ម៉ោង ១០កន្លះ​ព្រឹក​សម្រាប់​រឿង Elf និង​ចាប់​ពី​ម៉ោង ៤ល្ងាច​សម្រាប់​រឿង Home Alone នៅ The Flicks ផ្លូវ​លេខ ៩៥។

 

មាន​អ្វី​សម្រាប់​រដូវ​កាល​គ្រីស្តម៉ាស?

 

សកម្មភាព​មួយ​សម្រាប់​អបអរ​រដូវ​កាល​នេះ​ គឺ​ការ​រចនា​នំឃុកឃី។ Pelican Food Company នឹង​មាន​កម្មវិធី​ប្រកួត​រចនា​នំឃុកឃី ដោយ​មាន​រង្វាន់​ជា​ច្រើន​អាច​ប្រើ​បាន​សម្រាប់​ទីកន្លែង​នានា​ជា​ច្រើន​នៅ​ក្នុងក្រុង។ តម្លៃ​ចូលរួម​លេងគឺ​ ១ដុល្លារ​សម្រាប់ Cookie ដល់​ទៅ​បី។ ចាប់​ពី​ម៉ោង ៩ព្រឹក​ដល់ ៦ល្ងាច​នៅ ​Pelican Food Company ផ្លូវលេខ ២៨២។

 

បើ​សិនជា​អ្នក​មិន​បាន​ចូលរួម​កម្មវិធី Christmas Gift Market កាល​ពី​ម្សិល​មិញ​ទេ អ្នក​អាច​ទៅ​កាន់ Kinin ដើម្បី​ទិញ​ផលិតផល​ជា​ច្រើន​ ពី​អ្នក​ផលិត​សម្លៀក​បំពាក់​ក្នុង​ស្រុក​ និង​ទំនិញពី​សំណាក់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​ជាច្រើន​ទៀតផង។ ចាប់​ពី​ថ្ងៃ​ត្រង់​ដល់​ម៉ោង ៦យប់​នៅ Kinin ផ្លូវ​លេខ ១២៣។

 

 

នៅឯ Hey Hey ឯណោះវិញ​នឹង​មាន​ការ​បង្រៀន​ពី​របៀប​រចនា​ដប​សម្រាប់​ដាក់​តាំង​ថ្ងៃបុណ្យ​គ្រីស្តម៉ាស។ ដោយ​មាន​គ្រូ​នៅ​ទី​នោះ​ផ្ទាល់​សម្រាប់​ផ្តល់​គន្លឹះ​ក្នុង​ការ​រចនា​ ធានា​ថា​ប្រាកដ​ជា​ប្លែក​និង​ពិសេស​សម្រាប់​អ្នក​ចូល​ចិត្ត​ការ​តុបតែង​ផ្សេងៗ។ សំបុត្រ​ចូលរួម​គឺ​មាន​តម្លៃ​១០ដុល្លារ​ ក្នុង​នោះ​មាន​ជាស្រាប់​នូង​គ្រឿង​សម្រាប់​តុបតែង​និង​ស្រាបៀរឬ​ទឹក​ក្រូ​ចផង​ដែរ។ ចាប់​ពី​ម៉ោង ៥ដល់ ៧ល្ងាច​នៅ Hey Hey ផ្លូវ​ ១៥៥។​ ​

 

មាន​អ្វី​ទៀត?

 

Duplex Grand Café ដែលទើប​នឹង​បើក​ថ្មីៗ នឹង​បន្ត​ការ​ជប់​លៀង​ដោយ​មាន​កម្មវិធី​ BBQ សម្រាប់អាហារ​ថ្ងៃត្រង់​ដែល​អ្នកអាចញ៉ាំ​ដល់​ឆ្អែត​។ កម្មវិធី​នេះ​មាន​ឈ្មោះ​ថា ​​“Holy Smoke: Eat Till You Drop” ក្នុង​តម្លៃ​តែ​ ១២ដុល្លារ អ្នក​អាចញ៉ាំ​អាហារ​ជា​ច្រើន​មុខ​ដូច​ជា Steaks, Satay សាច់​មាន់ សាច់​ជ្រូក​ជាប់​ឆ្អឹង​និង​សាច់​ក្រក​ជាដើម។ ចាប់​ពី​ថ្ងៃ​ត្រង់​ដល់​ម៉ោង ៤ល្ងាច​នៅ Duplex Grand Café ផែស៊ីសុវត្ថិ។

 

តែ​បើ​សិន​ជា​អ្នក​មិនចង់​ញ៉ាំ​សាច់ អាច​ទៅ​ចូល​រួម​កម្មវិធី plant-based cooking class សម្រាប់​អ្នក​ចាប់​ផ្ដើម​ដំបូង។ ចុង​ភៅជំនាញ​ Sall Douglas នឹង​ប្រាប់​អ្នក​ពី​របៀប​ញ៉ាំ​អាហារ​បួស ប៉ុន្តែ​ផ្ដល់​នូវ​ជីវជាតិ​គ្រប់គ្រាន់​ និង​មាន​ឪជារស។ ចាប់​ពី​ម៉ោង ៣ដល់​៥កន្លះ​រសៀល តម្លៃ​ចូលរួម​គឺ ២៥ ដុល្លា។ Vibe Cafe មាន​ទីតាំង​នៅ​តាម​បណ្ដោយផ្លូវ​លេខ ៤៤៦។ 

 

Leave a ReplyCancel reply

Exit mobile version