មគ្គទេស​ចុង​សប្ដាហ៍

ភ្នំពេញ​សម្រាប់​ចុងសប្ដាហ៍​នេះ!

អត់​ដឹង​ថា​គួរតែ​ទៅ​ដើ​រ​លេង​ឯណា សម្រាប់​ចុងសប្ដាហ៍​ថ្ងៃភ្ជុំបិណ្យ​នៅ​ភ្នំពេញ​មែន? កុំភ័យ​​ នៅ​មាន​កន្លែង​ជា​ច្រើ​ន​នៅ​បើក​បម្រើទេ​តើ! តោះ​អីចឹ​ង​មក​អានមើល​បន្តិច​មើល៍​ មាន​កន្លែង​ណា​ខ្លះ​ល្អៗ​អាច​ចូលរួម​បាន?

Published on

ថ្ងៃសុក្រ

 

ភាពយន្ត

 

រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​គឺ​ជា​ថ្ងៃ​ដែល​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ជួប​ជុំ​គ្រួសារ ទាំង​សមាជិក​ដែល​រស់រាន​មាន​ជីវិត​ក៏ដូច​ជា​ អ្នក​ដែល​បាន​ចែក​ឋាន​រួច​ទៅហើយ។ សម្រាប់​អ្នក​នៅ​ទីក្រុង​ភ្នំពេញ​​ ភាគ​ច្រើន​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​នៅ​តាម​បណ្ដា​ខេត្ត​ដើម្បី​ ជួប​ជុំ​ជាមួយ​សមាជិក​គ្រួសារ។ ជាមួយ​គ្នា​នេះ​ដែរ​បើ​សិន​ជា​អ្នក​នៅ​ទីក្រុង​ភ្នំពេញ​នៅ​ឡើយ ហើយ​មិន​មាន​គម្រោង​ធ្វើ​អ្វី អាច​ទៅ​កាន់​ The Flicks ដើម្បី​ទស្សនា​ភាពយន្ត​ The War with Grandpa ជា​រឿង​កំប្លែង​បែប​គ្រួសារ​។

ចាប់​ពីម៉ោង​៦​កន្លះ​ល្ងាច​នៅ The Flicks ផ្លូវ​លេខ ៩៥

 

ភេសជ្ជៈ

 

ភោជនីយដ្ឋាន​ Le Phnom 1929 ដែល​មាន​ទី​តាំង​នៅ​ខាង​ក្នុង​សណ្ឋាគារ Raffles Le Royal នឹង​មាន​កម្មវិធី Paulaner Fest ចាប់​ផ្ដើម​ពី​សប្ដាហ៍​នេះ។ ស្រាបៀរ​ Paulaner ជា​ច្រើន​លីត្រ​និង សាច់មាន់ Schnitzel ជា​ច្រើន​ចាន​នឹង​ដាក់​លក់​នៅ​ទី​នោះ  ក៏ដូច​ជា​សាច់​ក្រក​និង Sauerkraut ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ដូច​ជា​នៅ​ប្រទេស​អាល្លឺម៉ង់​អីចឹង​ដែរ។ ចំពោះ​តម្លៃ​វិញ​គឺ​រាង​ថ្លៃ​គួរ​សម ដោយ​អាហារមាន​តម្លៃ​១០​ដុល្លារ​សម្រាប់​មួយចាន ស្រាបៀរ​មួយកែវ​៨​ដុល្លារ​ ឬ​១៨​ដុល្លារ​សម្រាប់​​ស្រាបៀរឥតកំនត់។

ចាប់​ពី​ម៉ោង​១១កន្លះ​ព្រឹកដក់​១០​យប់​ នៅសណ្ឋាគារ Raffles Le Royal Hotel ផ្លូវ​លេខ ៩៦

 

The Box Office នឹង​ប្រារព្ធ​កម្មវិធី Oktoberfest តាម​របៀប​ខ្លួន​សប្ដាហ៍​នេះ ដោយ​ពួក​គេ​មាន​ស្រាបៀរ​ជា​ច្រើន​ប្រភេទ​រួច​ជា​ស្រេច​ អីចឹង​ការ​អប​អរ​នេះ​​អម​ទៅ​ដោយ​​ Happy Hour មាន​រយៈ​ពេល​យូរ​ជា​រាល់ដង​ ព្រម​ទាំង​មាន​កម្មវិធី​ប្រកួត​ប្រជែង​ផ្សេងៗ​ទៀត​ អ្នក​ឈ្នះ​នឹង​ទទួល​បាន​ស្រាប្រៀរ​ដោយ​ឥតគិត​ថ្លៃ​ជា​ច្រើន​​ផង​ដែរ។

ចាប់​ពី​ម៉ោង​២​ដល់​១១​យប់​នៅ The Box Office ផ្លូវ​លេខ ២៤៤

 

ចូល​ចិត្ត​ញ៉ាំ​ស្រាបៀរ​មែន? Boran House នឹង​មាន​កម្មវិធី Free beer!! ជា​រៀង​រាល់​ថ្ងៃ​ចាប់​ពី​ម៉ោង​៦​កន្លះ​ល្ងាច​ដល់​៧​ល្ងាច​ ដោយ​គ្រាន់​តែ​ចំណាយ​១ដុល្លារ​សម្រាប់​ស្រាបៀរ Draught មួយ​កែវ​ដំបូង​។ អីចឹង​ចាំអង្គាល់?!

ចាប់​ពីម៉ោង​៦​កន្លះ​ល្ងាច​ នៅ Boran House ផ្លូវ​លេខ ៣១០

 

តន្ដ្រី

 

នៅ​ Major Minor នឹង​មាន​កម្មវិធី Jazz and Blues ដែល​មាន​ចូលរួម​ពី​លោក James Spekc សម្រាប់​ Keys និង Ukulele លោក Tim Holland សម្រាប់ Bass ចំណែក​ឯ​លោក Anthony Armenti សម្រាប់ Drums។ ពួក​គេ​នឹង​ចូល​ដៃ​គ្នា​សម្ដែង​រាត្រី​នេះ នៅ Alchemy ធានា​ថា​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​រំភើប​រីករាយ​នឹង​ចង្វាក់ Jazz និង Blues។

ចាប់ពីម៉ោង​៧កន្លះ​ល្ងាច​នៅ Alchemy GastroPub ផ្លូវ​លេខ ១២៣

 

ក្រុម​ចម្រៀង​ Band@Work ជា​ក្រុម​ចម្រៀង Covers ពូកែ​ច្រៀង​ចម្រៀង​ច្រើន​បែប​បទ​ នឹង​ត្រលប់​មក​វិញ​រាត្រី​នៅ​ Hard Rock Cafe ដោយ​លើក​យក​តន្ដ្រី​ពី Pink, Maroon 5 and Lady Gaga មក​សម្ដែង។

ចាប់​ពីម៉ោង​៧​កន្លះ​ល្ងាច​នៅ Hard Rock Cafe ផ្លូវ​លេខ ១០២

 

អ្នក​និពន្ធ​ចម្រៀង តន្ដ្រីករ​និង​ហ្គីតា Scott Bywater នឹង​សម្ដែង​តន្ដ្រី​បែប Solo មួយ​នៅ Oscar’s on the Corner។ រំពឹង​ចាប់​ស្ដាប់​តន្ដ្រី​បែប Originals និង Covers ផង​ដែរ អាច​ឲ្យ​អារម្មណ៍​របស់​អ្នក​អណ្ដែង​អណ្ដូង​តាម​សម្លេង​ហ្គីតា​និង​សំនៀង​របស់​ Scott។

ចាប់​ពីម៉ោង​៨​កន្លះ​នៅ Oscar’s on the Corner ផ្លវ​លេខ ១៣​និង​១០៤ 

 

រាំកម្សាន្ត

 

ខណៈពេល​ដែល​អ្នក​ឃើញ​ការ​រាំ​ចង្វាក់ Salsa កំពុង​តែ​មាន​ការ​ចាប់​អារម្មណ៍​ ដោយ​មាន​អ្នក​ចេះ​រាំ​ជា​ច្រើន ក៏​ដូចជា​អ្នក​ចង់​រៀន​ជា​ដើម​។ បើ​អីចឹង​ សាក​រៀន​រាំ​ខ្លួន​ឯង​ម្ដង​មើល៍! នៅ Azure នឹង​មាន​កម្មវិធី free salsa and bachata dance night ប៉ុន្តែ​ប្រសិន​ជា​អ្នក​មិន​ចេះ​រាំ​តែ​សោះ​អ្នក​មក​រៀន​​នៅ​ថ្នាក់​ដំបូង​មុន​ការ​រាំ​ក្នុង​តម្លៃ​៧​ដុល្លារ​។

ចាប់​ពី​ម៉ោង​៨​កន្លះ​ដល់​១១​កន្លះ​នៅ​ Azure Bar and Grill ផ្លូវ​លេខ ១២៣។

 

ថ្ងៃសៅរ៍

 

ភាពយន្ត

 

ខណៈ​ពេលកំពុង​តែ​ចាក​ចេញ​ពី​កម្មវិធី​ជប់លៀង​មួយ និស្សិត​នារី​មួយ​រូប​ត្រូវ​បាន​ប៉ូលីស​បី​រូប​ ចាប់​រំលោភ​។ ជន​មិន​ស្គាល់​នាង​មួយ​រូប​​ បាន​ខិត​ខំជួយ​នាង​ដើម្បី​ប្ដឹង​ប៉ូលីស។ ប៉ូលីស​នៅ​ទីនោះ​ សម្រាប់​តែ​សួរ​នាង​ថា “ពួក​គេ​ជាប៉ូលីស? នាង​គួរ​តែ​គិត​ម្ដង​ទៀត​​ ថា​គួរ​តែ​និយាយ​បែប​ណា​ទើប​ល្អ”។ នាង​នៅ​តែ​អង់អាច​និង​មិន​ផ្លាស់​ប្ដូរនូវ​អ្វី​ដែល​នាង​បាន​បញ្ជាក់។ ក្នុងភាពយន្ត​ពី​ប្រទេស Tunisian ចំណង​ជើង​ថា ​Beauty and the Dogs ដែល​ពោរពេញ​ទៅ​ដោយ​ឈុត​ឆាក​​ជា​ច្រើន​ប្រៀ​ប​ដូច​ជា​សុបិន​អាក្រក់ ការ​ថប់​អារម្មណ៍​នានា​ ក៏ដូច​ជា ការ​បង្ហាញសិទ្ធ​អំណាច​ជា​ដើម។

ចាប់​ពី​ម៉ោង៦​ល្ងាច​នៅ The Flicks ផ្លូវ​លេខ ៩៥

 

សិល្បៈ

 

កន្លែងដាក់តាំង​ផ្ទាំង​គំនូរ​ថ្មី​នៅ​ the Factory ដែល​មាន​ឈ្មោះថា​ FT Gallery នឹង​មាន​កម្មវិធី​បើក​សម្ពោធ​ស្នាដៃ​ពី អ្នក​សិល្បៈ​គំនូរ​​ប្រចាំ Open Studio Cambodia។ ដោយ​មាន​សមាជិក​ខ្មែរ​៤​រូប​ និង​សមាជិក​អាមេរិក​មួយរូប​ ពួក​គេ​នឹង​ចូលរួម​គ្នា​សម្រាប់​​កម្មវិធី “Tomorrow is a New Day” ដើម្បី​បង្ហាញ​ពី​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន ដាក់​បញ្ចូល​ជា​មួយ​នឹង​ ពលកម្ម​ដែល​បង្ខំ ទាសករ ភាពមិន​ស្មើគ្នា​នៃ​ភេទ ភាពក្រីក្រ ​និង​ពិការភាព​ជាដើម​ ដោយ​ប្រើ​ប្រាស់​ឧបករណ៍​ដូច​ជា ក្រដាស់​អាគ្រីលីគ​ គូល័រ​ទឹក​ Block Prints, ក្រដាស់​កាត់​ ព្រម​ទាំង​គំនូរ​បែប​ឌីជីថល​ផង​ដែរ។

ចាប់​ពីម៉ោង​៦​ដល់​៩​យប់​នៅ The Factory ផ្លូវ​ជាតិ​លេខ ២

 

តន្ដ្រី

 

តន្ដ្រី​មាន​ទេពកោសល្យ Kirsty Day នឹង​ដៃ​គូរ​ហ្គីតា​របស់​នាង​ដែល​មាន​ទេពកោសល្យដូច​ជា លោក David Bell នឹង​សម្ដែង​តន្ត្រី​ដើម្បី​ឲ្យ​អ្នក​ចូលរួម​ទស្សនា​ច្រៀង​និង​រាំ​តាម​ចង្វាក់​ភ្លេង​សម្រាប់​កម្មវិធី Boxtober Fest លើក​ដំបូង។

ចាប់​ពីម៉ោង​៧​កន្លះ​ល្ងាច​នៅ The Box Office ផ្លូវ​លេខ ២៤៤

 

នៅ​ Green Pepper ដៃគូរតារា​ចម្រៀង​និង​អ្នក​លេខ​ហ្គីតា Intan and Arone នឹង​ឡើង​សម្ដែង​លើ​ឆាក ដោយ​តន្ដ្រី​របស់​ពួក​គេ​គឺ​ហ្សាស បែប​ Smooth ធ្វើ​ឲ្យ​ជើង​អ្នក​ចង់​តែ​ទន្ទ្រាំ​តាម​ចង្វាក់​ភ្លេង។

ចាប់​ពី​ម៉ោង​៧​កន្លះ​ល្ងាច​​នៅ Green Pepper ផ្លូវ​លេខ ៣៧០ 

 

សម្រាប់តន្ដ្រី Covers ​បែប Acoustic Pop ជាមួយ​នឹង​ការ​ផ្លាស់​ប្ដូរ​ខ្លះៗ​គួរ​ឲ្យចាប់​អារម្មណ៍ កុំ​ភ្លេច​មក​ទស្សនា​ការ​សម្ដែង​ពី The Boxchords​ នៅ Alchemy។ ពួក​គេ​នឹង​នាំ​យក​នូវ​តន្រ្ដី​ចង្វាក់​​ផ្សេងៗ​គ្នា ធ្វើ​ឲ្យ​ក្លាយ​ជា​តន្ដ្រី​បែប​ប៉ុប​និង​អារម្មណ៍​ល្អ។

ចាប់​ពី​ម៉ោង​៧កន្លះ​ល្ងាច​នៅ Alchemy GastroPub ផ្លូវ​លេខ ១២៣

 

Duplex នឹង​មាន​កម្មវិធី​រាំ​កម្សាន្ត​ជាមួយ​តន្ដ្រី Jazz ពី Major Minor ពួក​គេ​ដាក់​បញ្ចូល​តន្ដ្រី​ពីឧបករណ៍ភ្លេង​ដូច​ជា Keys, Bass និង Drums ប៉ុន្តែ​ដោយ​មាន​ការ​ដាក់​បញ្ចូល​ឧបករណ៍​ពិសេស​មួយ​គឺ Ukelele។

ចាប់​ពីម៉ោង​៩​យប់​ នៅ Duplex Belgian Tavern ផ្លូវ​លេខ ២៧៨

 

រាំកម្សាន្ត

 

No Problem Disco ដែល​ជាក់ស្ដែង​មាន​អត្ថន័យ​ថា​​បទ​ភ្លេង​ ដែល​ធ្វើ​ឲ្យ​អ្នក​ចង់​រាំ​កម្សាន្ត​ ដូច​ជា​ឌីស្កូ។ ជាមួយ​នឹង​តន្ដ្រី​ពីរោះៗ ព្រម​ទាំង​ស្រាក្រឡុក Cocktails នៅ​លើ​ទីធ្លា​ដំបូល​បារ​នៅ​អាគារ​ខ្ពស់​មួយ​នៅ​ភ្នំពេញ។

ចាប់​ពីម៉ោង​៥​កន្លះ​ល្ងាច​ដល់​១១​យប់​នៅ Lantern Rooftop Bar ផ្លូវលេខ ២៨២

 

មានអ្វីទៀត?

 

Urban Tales នឹង​មាន​កម្មវិធី​ Pchum Ben-themed walking tour ពិសេស​មួយ​សម្រាប់​ទីក្រុង​ភ្នំពេញ។ ទស្សនា​ពីរ​វត្ត​និង​និយាយ​ជាមួយ​ព្រះ​សង្ឃ​ ខណៈ​ដែល​​អ្នក​មុគ្គទេស​ន៍នឹង​បង្ហាញ​ពី​ចំណេះ​ដឹង​របស់​លោក​ពាក់​ព័ន្ធ​នឹង​កម្មវិធី​បុណ្យ​ប្រពៃណី​ភ្ជុំ​បិណ្ឌ​នេះ​និង​អំពី​សាសនា​ព្រះ​ពុទ្ធ​ផង​ដែរ។ តម្លៃ​ចូល​រួម​គឺ​១៥​ដុល្លារ ល្អ​សម្រាប់​ណែនាំ​មិត្ត​ភក្តិ​ Expats របស់​អ្នក ឲ្យ​ចូល​រួម​ប្រសិន​ជា​ពួក​គេចង់​ដឹង​ពី​ចំណេះ​ដឹង​ខ្លះ​ៗ​ពី​ប្រទេស​កម្ពុជា។

ចាប់​ពី​ម៉ោង​៩​ដល់​១១​កន្លះព្រឹក​នៅ Cambodia-Vietnam Friendship Monument

 

ដោយ​រៀប​ចំ​កម្មវិធី​ Heritage Day សម្រាប់​ជន​ជាត​អាហ្រ្វិក​ខាង​ត្បូង​ ជាមួយ​នឹង​កម្មវិធីបុណ្យ​ភ្ជុំបិណ្ឌ​ Brass Monkey នឹង​មាន​កម្មវិធី traditional braai (ឬ​ហៅ​ថា BBQ) ដោ​យ​មាន​សាច់​និង​ស្រា Brandy ដាក់​បម្រើ​។ ជាក់​ស្ដែង​ពួក​គេ​នឹង​ឲ្យ​​ Brandy មួយ​ដប​ដោយ​ឥត​គិតថ្លៃ​សម្រាប់​អ្នក​ចូលរួម​ដែល​មាន​សម្លៀក​បំពាក់​ស្លៀក​ពាក់​ស្អាត​ជាង​គេ។ ក្នុង​តម្លៃ​តែ​១៥​ដុល្លារ​ អ្នក​អាច​ញ៉ាំ​អាហារ​បាន​ដោយ​ឥត​កំណត។

ចាប់​ពី​ម៉ោង​១១​យប់ដល់​៣​រសៀល​នៅ Brass Monkey ផ្លូវ​លេខ ៣០៨

 

Cakes & Craft នឹង​មាន​កម្មវិធី Octoberfest តាម​របៀ​ប​ថ្មី​​ ដោយ​មិន​ដាក់​លក់ស្រាបៀរ​អាល្លឺម៉ង់​ ប៉ុន្តែ​ដាក់​លក់​ស្រាបៀរ​ពី​ក្នុង​ស្រុក​ជំនួស​វិញ​ ក្នុង​នោះ​ក៏​ពោរពេញ​ទៅ​ដោយ​អាហារ​ពិសេស​ៗ​ច្រើន​ប្រភេទ​ដូច​ជា សាច់​ក្រក Ham ដុត​ និង​សាច់​មាន់​ជា​ដើម ព្រមទាំង Pretzels និង Sauerkraut។

ចាប់​ពី​ម៉ោង​២​ដល់​១០​យប់​នៅ Cakes & Craft ផ្លូវ​លេខ ១៣៥

 

សម្រាប់​ថ្ងៃ​ផង​ដែរ​ ចំពោះ​អ្នក​តាម​ដាន​កីឡា​បាល់ទាត់​ Premier League ប្រចាំ​ប្រទេស​អង់គ្លេស​ នឹង​ចាប់​ផ្ដើម​ប្រកួត​ជើង​ទី​២ ដែល​អ្នក​អាច​ទៅ​តាម​ដាន​បាន​នៅ​បារ​កីឡា Score Bar ឬ​ក៏​អាច​ទៅ​ Mad Monkey ដែល​ពួក​គេ​មាន​ការ​ដាក់​ប្រកួត​ប្រជែង​ទស្សន៍ទាយ​សម្រាប់​រង្វាន់​ផ្សេងៗ​និង​ជម្រើស​ភេសជ្ជៈ​ពិសេសៗ​ផង​ដែរ។

 

ថ្ងៃអាទិត្យ

 

ភាពយន្ត

 

នៅ​ក្នុងភាពយន្ត​បារាំង​ចំណងជើង​ថា An Easy Girl (Une fille facile) ក្មេង​ស្រីជំទង់​ម្នាក់​ឈ្មោះ Naïma ត្រូវ​បាន​ណែនាំ​មក​កាន់​ពិភព​នៃ​ ទូក​ជប់លៀង ស្រាស់ាំប៉ាញ ក្លឹប​រាំ​កម្សាន្ត និង​បុរស​វ័យ​ចំណាស់ ខណៈ​ពេល​ដែល​នាង​ចំណាយ​ពេល​វេលា​រដូវ​ក្រៅ​នៅ​ទីក្រុង​កាន ជាមួយ​នឹង​បងស្រី​ជីដូនមួយ​របស់​នាង Sodia​ អាយុ​ច្រើន​ជាង​៦​ឆ្នាំ។ Sofia បាន​និយាយ​ថា​នាង​បានរ​ស់​នៅ​ក្នុង​ជីវិត​យ៉ាង​ងាយ​ស្រួល​ ប៉ុន្តែ​បើ​តាម​រយៈ​អ្នក​ស៊ើបអង្កេត​ពី​ខាងក្រៅ​ម្នាក់​ បាន​ដឹង​ថា​អ្វី​ៗ​គឺ​មិន​មែន​ងាយ​ស្រួល​ដូច​ជា​ការ​គិត​នោះ​ទេ។

ចាប់​ពីម៉ោង​៤​រសៀល​នៅ The Flicks ផ្លូវ​លេខ ៩៥

 

តន្ដ្រី

 

ក្រុម​តន្រ្តី​ The Intan Andriana Trio នឹង​មាន​ការ​សម្ដែង​មួយ​ទៀត​សម្រាបថ្ងៃអាទិត្យ​ ដោយ​ Intan ផ្ដោត​សំខាន់​ទៅ​លើ Vocals ខណៈ Stan Paleco ទៅ​លើ​ហ្គីតា និង Daisuke Yasukochi សម្រាប់ Double Bass ពួក​គេ​នឹង​សម្ដែង​តន្ដ្រី​បែប Relaxing Jazz Classics ដើម្បី​ឲ្យ​អ្នក​មាន​អារម្មណ៍​ Chill, Relax ត្រៀម​ឆ្លង​ទៅ​កាន់​ថ្ងៃច័ន្ទ។

ចាប់​ពីម៉ោង​៧​កន្លះ​ល្ងា​ចនៅ Green Pepper ផ្លូវ​លេខ ៣៧០

 

មាន​អ្វី​ទៀត?

 

សម្រាប់ថ្ងៃអាទិត្យ​នេះដែរ បើសិន​ជា​អ្នក​ចូល​ចិត្ត​ទស្សនា​កីឡា​វាយ​បុក អាច​ទៅ​កាន់ Score Bar ដើម្បី​ទស្សនា​ការ​ប្រកួត​វវាង Covington vs. Woodley Ultimate Fighting Championship។ ចាប់​ពីម៉ោង​៨​ព្រឹក​នៅ Score Sports Bar ផ្លូវ​លេខ ២៨២

Leave a ReplyCancel reply

Exit mobile version