Posit+ve Vibes នឹង​នាំ​លោក​អ្នក​ទៅ​កាន់​ពិភព​រីករាយ​ថ្ងៃ​អាទិត្យ​នេះ

ថ្ងៃ​អាទិត្យ​ទី ៨ ខែ​តុលា​ នេះ​កុំ​ភ្លេច​ទៅ​កាន់​ម្ដុំ​បឹង​កេងកង​១ ដែល​នឹង​ប្រមូល​ផ្ដុំ​ដោយ​កំពូល​ DJ ល្បីៗ​ប្រចាំ​ទីក្រុង​ និង​ ក្រុម​ Artists ផ្សេងៗ​​ទៀត​រួម​ដៃ​គ្នា​ ក្នុង​ពិធី​ជប់​លៀង​បែប​តន្ដ្រី​អេឡិចត្រូនិក​ (EDM party) ដ៏​ធំ​អស្ចារ្យ​មួយ។

pool party 2

តើ​នេះ​គឺ​ជា​កម្មវិធី​អ្វី?

ប្រារព្ធ​ធ្វើ​ឡើង​នៅ Tusk កម្មវិធី Posit+ve Vibes គឺ​ជា​កម្មវិធី​ Music Festival ខ្នា​ត​តូច​មួយ​ដែល​ប្រមូល​ផ្ដុំ​ដោយ​ DJ ល្បីៗ​ជា​ច្រើន​រូប​, ការ​សម្ដែង​គូរគំនូរ, និង ការ​រចនា​ Artworks និង Graffiti ដោយ​​ Alias 2.0, Psycho Head (អ្នក​នាង Christina Limmi) និង​ក្រុម N o w h e r e ។

ចំណែក​ឯ​អ្នក​ជំនាញ​ខាង​ការ​តុប​តែ​ង​មុខ Dori Molnar នឹង​ផ្តល់​ជូន​លោក​អ្នក​នូវ​អារម្មណ៍​ដ៏​រីក​រាយ​មួយ​ត្រៀម​រួច​ជា​ស្រេច​សម្រាប់​កម្មវិធី​នេះ​ ហើយ​លោក​អ្នក​ក៏​អាច​ជ្រើស​រើស​នូវ​សំលៀក​បំពាក់​ឡូយ​ៗ​មួយ​កំប្លេ​ម្នាក់ ឫ​ក៏​គ្រឿង​លម្អ​ផ្សេងៗ​ នៅ​ផ្សារ​ចល័ត​ ទីតាំង​នៅ​ទី​នោះ​តែ​ម្ដង​ ដែល​នឹង​មាន​ហាង​លក់​សំលៀក​បំពាក់​ស្អាត​ជាច្រើន​ដាក់​លក់​ទំនិញ​នៅ​ទី​នោះ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​អ្វី​ដែល​ពិសេស​បំផុត​គឺ អាង​ហែល​ទឹក​ដ៏​គួរ​ឲ្យ​ចង់​ងូត​ និង​ស្រាក្រឡុក​ឫ​ភេសជ្ជៈ​ឆ្ងាញ់​ៗ​ក៏​មាន​នៅ​ទី​នោះ​ទៀត​។ គ្រាន់​តែ​ឮ​គឺ​ចង់​ទៅ​ចូល​រួម​កម្មវិធី​នេះ​បាត់​ទៅ​ហើយ។

positive vibes flyer 2.png

តើ DJ ណា​ខ្លះ​នឹងចាក់​ភ្លេង​កំដ​រនៅ​កម្មវិធី​នេះ?

កម្មវិធី​ថ្ងៃ​អាទិត្យ​នេះ ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់​ ព្រោះ​​នឹង​មាន​ការ​សម្ដែង​​ពី DJ ល្បីៗ​មក​ពី​ទូទាំង​ពិភពលោក​ដូច​ជា Moudy, Sushi Firas, Disc Joshi, Ma Lo, Max Mason, Watt’s Up, Heka, Crappy Beats និង Monsoon Soundsystem។

ចុះ​តម្លៃ​សំបុត្រ​វិញ​ថ្លៃ​ប៉ុន្មាន​ដែរ?

សំបុត្រ? មិន​បាច់​ភ័យ​ទេ កម្មវិធី​តន្ដ្រី EDM នេះ​គឺ​អោយ​លោក​អ្នក​ចូល​រួម​ដោយ​មិន​គិត​ថ្លៃ​នោះ​ទេ!!!

ញ៉ាំស្រាបៀរដោយ​សេរី

មែន​ហើយ! មក​ដល់​កម្មវិធី​ជប់​លៀង​នៅ​ចន្លោះ​ម៉ោង ៣ និង ៤ រសៀល​ល្ងាច​លោក​អ្នក​នឹង​អាច​ញ៉ាំស្រា​បៀរដោយ​​ឥត​គិត​ថ្លៃ​! តែ​កុំ​ចាំយូរ​ពេក ប្រយ័ត្ន​យឺត​ពេល​ព្រោះ​ក្រុម​ការងារ​យើង​មាន​ពីររូប​មក​ពី ស្កុត​ឡែន ពួក​គាត់​ពូកែ​ញ៉ាំ​ស្រាបៀរ​ណាស់។ អីចឹង! កុំ​ចាំ​យូរ! 😉

ចាប់​ផ្ដើ​ម​អារម្មណ៍ Posit+ve Vibes របស់​លោក​អ្នក​

អីចឹង កុំ​ភ្លេច​ជួប​គ្នា​ថ្ងៃ​អាទិត្យ​នេះ ដែល​ពួក​យើង​នឹង​​លំហែរ​អារម្មណ៍​ដោយ ហែល​ទឹក​ជាមួយ​នឹង​ស្រាក្រឡុង​ម្នាក់​មួយ​កែវ​ ហើយ​រាំ​កម្សាន្ត​នឹង​តន្រ្ដី​រហូត​ដល់​ចប់​កម្មវិធីតែ​ម្តង!!!

កុំ​ភ្លេច​មក​ចូល​រួម​ទាំង​អស់​គ្នា!

positive vibes flyer.jpg

កម្មវិធី Posit+ve Vibes ចាប់​ផ្ដើុម​ពី​ម៉ោង ៣​ រសៀល​ដល់​ ១ ព្រឹក​​ នៅ​ថ្ងៃ​អាទិត្យ​ទី​៨​ខែ​តុលា​នេះ​ នៅ​ Tusk ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ ២៧៨ បឹងកេងកង១​។

One Comment Add yours

Leave a Reply