Connect with us

តារា​ចម្រៀង Cher សង្គ្រោះ​ដំរី​ឯកោ​បំផុ​ត​ នាំមក​ប្រទេស​កម្ពុជា

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

តារា​ចម្រៀង Cher សង្គ្រោះ​ដំរី​ឯកោ​បំផុ​ត​ នាំមក​ប្រទេស​កម្ពុជា

តារា​ចម្រៀង Cher សង្គ្រោះ​ដំរី​ឯកោ​បំផុ​ត​ នាំមក​ប្រទេស​កម្ពុជា

តារាចម្រៀងអាមេរិក​ Cher បាន​ជួយ​​​ដំរី​ឈ្មោះ Kavaan អាយុ​៣៦​ឆ្នាំ​ ទំងន់ ៥​តោន​ មានងារ​ថា “ជា​ដំរី​ដែល​ឯកោ​បំផុត​ក្នុង​ប្រទេស​ប៉ាគីស្ថាន” ឲ្យ​មក​កាន់​ប្រទេស​កម្ពុជា

Do you belieeeeeeve in life after love? (តើ​អ្នក​ជឿ​ពី​ជីវិត​បន្ទាប់​ពី​ស្នេហាឬទេ?) សម្រាប់​តារាចម្រៀងអាមេរិក​ Cher វិញ នាង​ពិត​ជា​ជឿ​ជាក់​ ដែល​នាង​សង្ឃឹម​ថា​​ដំរី​ឈ្មោះ Kavaan អាយុ​៣៦​ឆ្នាំ​ ទំងន់ ៥​តោន​ មានងារ​ថា “ជា​ដំរី​ដែល​ឯកោ​បំផុត​ក្នុង​ប្រទេស​ប៉ាគីស្ថាន” បន្ទាប់​ពី​ដៃ​គូ​ដំរី​នេះ​បាន​ស្លាប់​កាល​ពី​៦​ឆ្នាំ​កន្លង​ទៅ​ ថា​ដំរី​នេះ​នឹង​ទទួល​បានឱកាស​ថ្មី​នៃ​ជីវិត​រីករាយ​នៅ​ព្រះរាជាណាចក្រ​អច្ឆរិយៈ។ 

 

 

តារា​ចម្រៀង​ល្បីឈ្មោះ​មក​ពី​សហរដ្ឋ​អាមេរិក​ Cher គឺ​ជា​អ្នក​ដែលមាន​ចិត្ត​សុប្បរស​ក៏ដូច​ជា​ចាប់​អារម្មណ៍​ជាមួយ​នឹង​កិចចការ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​របស់​សត្វ បាន​ចាប់​ផ្ដើម​បេសកម្មតាំ​ង​ពី​ឆ្នាំ ២០១៦ មក​ម្ល៉េះ​ដើម្បី​ស្វែង​រក​កន្លែង​រស់​នៅ​ថ្មី​ទៅ​ឲ្យ​ដំរី Kavaan​ (ខាវ៉ាន)។ ដំរី​នេះ​ត្រូវ​បាន​ផ្ដល់​ឲ្យ​ជា​កាដូ​ពី ប្រទេស​ស្រីឡាំងកា ទៅ​កាន់​ប្រទេស​បា៉គីស្ថាន​តាំង​ពី​ជា​កូន​ដំរី ​ហើយ​រក្សា​នៅ​សួន​សត្វ​​ Marghazar ពេញ​មួយ​ជីវិត។ តាំងតែពី​ដៃគូដំរី​ឈ្មោល​រូប​នេះ Saheli ស្លាប់​កាល​ពី​៦​ឆ្នាំ​កន្លង​មក​ វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ដំរី​តែ​មួយ​ក្បាល​ប៉ុណ្ណោះ​ដែល​កំពុង​រស់​នៅ​ប្រទេស​នេះ ហេតុ​ដូច្នេះ​ហើយ​ទើ​ប​បា​ន​ធ្វើ​ឲ្យ​វា​ជា​ញឹក​ញាប់​មាន​ភាព​ពិបាក​ចិត្ត ក៏ដូច​ជា​បង្ហាញ​សកម្មភាព​កាច​ពេល​ខ្លះ។

 

ស្រប​ពេល​ដែល​កំពុង​តែ​រស់​នៅ​ដោយ​ភាព​ឯកា ស្ថាន​ភាព​នៅ​សួន​សត្វ​ផ្ទាល់​តែ​ម្ដង​ក៏​បង្កភាពលំបាកលំបាក​ទៅ​ឲ្យ​ Kavaan ផង​ដែរ​ ដោយ​ចំណាយ​ពេល​វេលា​រស់​នៅ​ទី​នោះ​ក្នុង​រយៈ​ពេល​ជិត​២​ទសវត្ស​ ជាមួយ​នឹង​ច្រវ៉ាក់​ជាប់​ជើង​ ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ណា​បាន។ ប្រជាជន​ជាង​២០​ម៉ឺន​នាក់​ទូទាំង​ពិភព​លោក បានចូល​រួ​ម​សហការ​យុទ្ធនាការ​សំនូម​ពរ​ទៅ​ដល់ រដ្ឋា​ភិបាល​ប្រទេស​ប៉ាគីស្ថាន ដើម្បី​ស្វែង​រក​ទីតាំង​រស់​នៅ​ឲ្យ​សម​ស្របសម្រាប់​ដំរី​កម្សត់​មួយ​ក្បាល​នេះ។​ សំនុំ​រឿង​នេះ​បា​​នទៅ​ដល់តុលាការ​កំពូល អ៊ីស្លាមម៉ាបាត ហើយ​ក៏បាន​កំណត់​ផ្ដល់​សេរីភាព​ដល់​ដំរី​នេះ។

 

ប៉ុន្តែ​ក្នុង​ការ​ផ្លាស់​ទី​លំនៅ​សម្រាប់​ដំរី​ដ៏​ធំ​មួយ​ក្បាល​ពី​ប្រទេស​ប៉ាគីស្ថាន​មក​​ ប្រទេស​កម្ពុជា​គឺ​មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ឡើយ។ អង្គការ​សុប្បរស​ធម៌​បង្កើត​ដោយ Cher ឈ្មោះ​ថា Free the Wild បាន​ធ្វើ​ការ​សហការ​យ៉ាង​សកម្ម​ជាមួយ​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​អន្តរជាតិ Four Paws ព្រមទាំង​កំលាំងកងទ័ព​ប្រទេស​ប៉ាគិស្ថាល​ដើម្បី​រៀប​ចំ​ការ​ផ្លាស់​ប្ដូរ​ទីតាំង​ឲ្យ​ដំណើរ​ការ​ទៅ​រលូន​និង​មាន​សុវត្ថិភាព។

 

ដុកទ័រ Amir Khalil ជា​នាយក​ប្រតិបត្តិ​អន្តរជាតិ​នៃ​​ ការ​គ្រប់គ្រង​គម្រោង​របស់ Four Paws បាន​ធ្វើ​ដំណើ​រទៅ​កាន់​ទីក្រុង អ៊ីស្លាម៉ាបាត ដើម្បី​ជួប​ជាមួយ​ Kavaan ក៏​ដូច​ជា​ជួយឲ្យ​​វា​មាន​សុខភាព​ល្អ ព្រម​ទាំង​បង្វឹក​ហាត់​មុន​ពេល​ដាក់​ក្នុង​ទ្រុងធំមួយ​ ដើម្បី​ធ្វើ​ដំណើរ​លើ​អាកាស។ ដំរី​នេះ​ក៏​បាន​ធ្វើ​តេស្ត​ Covid-19 ផ​ងដែរ មុន​ពេល​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា។

បន្ទាប់​ពី​ចំណាយ​ពេល​អស់​ជា​ច្រើន​ខែ កិច្ច​ការ​យ៉ាង​លំបាក​ទាំង​នេះ​ទទួល​បាន​លទ្ធផល​ដ៏​ប្រពៃ ដោយ Kavaan មិន​មែន​ជា​ដំរី​ដែល​ឯកោ​មួ​យក្បាល​ទៀត​នោះ​ទេ។ មក​ដល់​ខេត្ត​សៀម​រៀប​កាល​ពី​ថ្ងៃ​ទី​៣០​ខែ​វិច្ឋិកា កំពូល​តារា​ចម្រៀង​ Cher ក៏​បាន​ចាំ​ទទួល​ Kaavan នៅ​ប្រលាន​យន្តហោះ​ខេត្ត​សៀម​រាប​ផង​ដែរ។

 

“ខ្ញុំ​ពិត​ជា​មាន​មោទនភាព​យ៉ាង​ខ្លាំង សម្រាប់​អង្គការ​របស់​ពួក​យើង ដែល​បាន​បង្កើត​ប្រវត្តិសាស្រ្ត​ចំពោះ​ការ​សង្គ្រោះ​មួយ​នេះ។” ថ្លែង លោក Josef Pfabigan ប្រធាន​អង្គការ Four Paws នៅ​ក្នុង​ការ​ថ្លែង​ការ​បន្ថែម​ទៀត​ថា “ខណៈ​ដែល Kaavan បាន​ផ្លាស់ទីតាំង​ទៅ​រស់​នៅ​កន្លែង​ដែល​សម​ស្រប យើងក៏​នឹង​បន្ត​ការងារ​ដើម្បី​ធ្វើ​ឲ្យ​សត្វ​ដទៃ​ទៀត ដែល​កំពុង​តែ​ផ្ទុក​ក្នុ​ងសួន​សត្វ​ជា​ច្រើន​កន្លែង​ទូទាំង​ពិភពលោក។ Four Paws នឹង​ជួយ​ពួក​គេ រាល់​សត្វ​ដែល​កំពុង​តែ​ត្រូវ​ការ​ជួយ​សង្គ្រោះ​ និង​ការពារ។”

 

នេះ​គឺ​ជាទិដ្ឋភាព​ដំរី​ដែល​មាន​សំណាង​ក្នុង​ការ​ ឈាន​ជើង​ចូលទីតាំង​ថ្មី​នៃ សួនសត្វ​អភិរក្ស គូលែន​ព្រំទិព្ទ​ ខេត្ត​សៀម​រាប ដែល​វា​នឹង​អាច​ចំណាយ​ពេល​លេង​ជាមួយ​ដំរី​ផ្សេងៗ​ទៀត​ជា​លើក​ដំបូ​ង​ បន្ទាប់​ពី​រយៈ​ពេល​រាប់​សិប​ឆ្នាំ។

 

រូបថត​ពី Hristo Vladev, កម្មសិទ្ធិ​របស់អង្គការ Four Paws.

 

Continue Reading
You may also like...
Click to comment

Leave a Reply

More in អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

You Might Like…

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

តារា​ចម្រៀង Cher សង្គ្រោះ​ដំរី​ឯកោ​បំផុ​ត​ នាំមក​ប្រទេស​កម្ពុជា

By ខែ​វិច្ឆិកា 30, 2020

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

ជួបជាមួយជើងខ្លាំងដែលអ្នកមិនធ្លាប់លឺពីមុនមក គឺអ្នកស្រី សយស្រស់

By ខែ​មិថុនា 15, 2020

Our Writers

Facebook

Take Me To…

To Top