Connect with us

សប្ដាហ៍​នេះ មាន​កម្មវិធី​ពិសេសៗ​អ្វី​ខ្លះ?

ជំរើស​យើង

សប្ដាហ៍​នេះ មាន​កម្មវិធី​ពិសេសៗ​អ្វី​ខ្លះ?

សប្ដាហ៍​នេះ មាន​កម្មវិធី​ពិសេសៗ​អ្វី​ខ្លះ?

ត្រៀម​សម្រាប់​ពេញ​មួយ​ចុង​សប្ដាហ៍ មិនថា​ជា​ការ​រាំ​កម្សាន្ត ទស្សនា​របាំ​ ឬ​ទស្សនា​ការ​សម្ដែង​តន្ដ្រី​លើ​ឆាក​ច្រើន​កន្លែង​ នេះ​ជា​ជំរើស​ផ្សេងៗ​អ្នក​អាចជ្រើ​ស​រើ​សបាន

ថ្ងៃសុក្រ

 

ភាពយន្ត

 

Meta House នឹង​ដាក់​បញ្ចាំង​ភាពយន្ត​ឯកសារ​ថ្មី Have a Good Trip: Adventures in Psychedelics បង្ហាញ​ពី​បទ​ពិសោធន៍ នៃ​ការ​ប្រើ​ប្រាស់​សារធាតុ​ញៀន​ LSD ឬ Mushrooms។ គោល​បំណង​នៃភាពយន្ត​ឯកសារ​នេះ​គឺ កាត់​បន្ថយ​ភាពភ័យ​ខ្លាច​នៃ​ការ​ប្រើ​ប្រាស់ សារធាតុ​ញៀន​បែប Phychotropic មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក៏​បង្ហាញ​ពី​រៀប​ប្រើ​គ្រឿង​ញៀន​ទាំង​នេះ​ឲ្យ​មាន​ប្រយោជន៍​ផង​ដែរ។

ចាប់​ពី​ម៉ោង​៧​យប់​នៅ Meta House ផ្លូវ​លេខ ១៧៨

 

តន្ដ្រី

 

Beethoven, Hayden និង Mozart នឹង​មក​កាន់​ទីក្រុង​ភ្នំពេញ​ចុង​សប្ដាហ៍​នេះ ដែល​ជា​ផ្នែក​មួយ​នៃ កម្មវិធី International Music Festival លើក​ទី​១៩​។​ សម្រាប់​កម្មវិធី​ល្ងាច​នេះ នឹង​មាន​ភ្លេង​កំដរ​ដែល​ជា​ស្នាដៃ​របស់​កវី​ល្បី​ឈ្មោះ​ទាំង​បី ក្នុង​នោះ​ក៏​មាន​ នំពិសេស​បារាំង​ និង​ស្រាក្រហម​ដាក់​ឲ្យ​អ្នក​ចូលរួម​ញ៉ាំ​ផង​ដែរ។ សំបុត្រ​ចូលរួម​មាន​តម្លៃ​១០​ដុល្លារ​សម្រាប់​មនុស្ស​ពេញ​វ័យ ឬ​៣​ដុល្លារ​សម្រាប់​ក្មេងៗ​ឬ​សិស្ស​និស្សិត។

ចាប់​ពី​ម៉ោង​៧​ល្ងាច​នៅ Raffles Hotel Le Royal ផ្លូវ​លេខ ៩២

 

ចាប់ផ្ដើម​រៀប​រាប់​ពី​កម្មវិធី​សម្ដែង​តន្ដ្រី​ល្ងាច​ថ្ងៃសុក្រ Tacos Kokopelli នឹង​មាន​ការ​សម្ដែង​ពី​តារា​ចម្រៀង​និង​និពន្ធ Gareth Bawden នៅ​លើ​ឆាក​ ដោយ​នាំ​តន្ដ្រី​បែប Salsa មក​ញ៉ាំ​បរិយាកាស​ឲ្យ​កាន់​តែ​សប្បាយ​រីករាយ​ ជាមួយ​​ការ​ដាក់​លក់​អាហារ​បែប​ Mexico យ៉ាង​មាន​ឱជារស។

ចាប់​ពីម៉ោង​៧​ល្ងាច​នៅ Tacos Kokopelli ផ្លូវ​លេខ ១៩

 

កម្មវិធី​តន្ដ្រី Khmer Magic Music Bus ត្រលប់​មកវិញ​នៅ Bouchon សម្រាប់​អ្នក​ចូល​ចិត្ត​តន្ដ្រី​បែប​ខ្មែរ​ក្លាស៊ីក ពី​សំណាក់​ក្រុម​តន្ដ្រី​ដែល​មាន​សមាជិក​៥​រូប។

ចាប់​ពី​ម៉ោង​៧​យប់​នៅ Bouchon Wine Bar ផ្លូវ​លេខ ១៧៤

 

Jazz and the City សប្ដាហ៍​នេះ​នឹង​មាន​កម្មវិធី​ពិសេស​ប្រៀប​ដូច​ជា​ រាត្រី​មួយ​ពីទស្សវត្ស​ឆ្នាំ​ ១៩២០​ នៅទីក្រុង​ប៉ារីស​អីចឹង​ដែរ ដោយ​មាន​កម្មវិធី​រាំ​កម្សាន្ត​ Gypsy Jazz ជាមួយ​នឹង​ការ​បង្ហើរ​សំនៀង​ពី Intan Andriana ហើយ​ Daisuke ជា​អ្នក​លេង Bass និង Anthony និង Aymen ជា​អ្នក​លេង​ហ្គីតា។

ចាប់​ពីម៉ោង​៧​កន្លះ​ល្ងាច​នៅ Green Pepper ផ្លូវ​លេខ ៣៧០ 

 

Christophe Horvath ច្រៀង​ចម្រៀង​បែប Soulful ធ្វើ​ឲ្យ​អ្នក​លង់ស្នេហ៍​ក្នុង​ភាសា​ដល់​ទៅ​បី​ផ្សេង​គ្នា អង់គ្លេស អេស្ប៉ាញ​ និង​ បារាំង។ លោក​នឹង​សម្ដែង​នៅ​ទីធ្លា​សួន​ច្បារ LF ជាមួយ​នឹង​ភ្ល់ើង​ពណ៌​ដាក់​តាំង​យ៉ាង​ស្រស់​ស្អាត។

ចាប់​ពី​ម៉ោង​៨​ល្ងាច​នៅ LF Social Club ផ្លូវលេខ ៣០៨

 

ក្រុម​តន្ដ្រី​ខ្មែរ​ Rondom នឹង​សម្ដែង​តន្ដ្រី​បែប ប៉ុប, Soul, Blues, Funk, រ៉ុកខិនរ៉ូល​ ជាភាសាខ្មែរ​និង​អង់គ្លេស​។ 

ចាប់​ពី​ឆ្នាំ ៨​កន្លះ​ល្ងាច​នៅ Boran House ផ្លូវ​លេខ ៣១០

 

Cloud មាន​​កម្មវិធី​សម្ដែង​ពិសេស​មួយ​ពី Ariane Parkes តាម​រយៈ​ក្រុម​ចម្រៀង ជាមួយ​នឹង​ឧបករណ៍​ភ្លេង​ Keyboard, វីយូឡុង និង ហ្គីតា។ នាង​នឹង​ច្រៀង​ចម្រៀង​តែង​និពន្ធ​ថ្មី ក៏ដូច​ជា ​លើក​យក​នូវ​បទ​ចម្រៀង​ចាស់ៗ​មក​សម្ដែង​ផង​ដែរ។

ចាប់​ពី​ម៉ោង​៩​យប់​នៅ Cloud ផ្លូវ​លេខ ៩

 

កំប្លែង

 

Fred Mace អ្នកប៉ិនប្រសព្វ​និយាយ​រឿង​កំប្លែង​ប្រចាំ​ក្រុង នឹង​រៀប​ចំ​កម្មវិធី​ពី Comedy in Cambodia សម្រាប់​ ​PP Punchliners – Roast ‘n’ Roll with it! ដែល​អ្នក​អាច​ចូលរួម​ដោយ​សេរី នៅ​ហាង​កាហ្វេ​ជប៉ុន Roast ‘n’ Roll។ គ្រាន់​តែ​ដឹង​ឈ្មោះ​ពិត​ជា​គួរ​ឲ្យ​ចង់​ទៅ​លេង។

ចាប់​ពី​ម៉ោង​៧​កន្លះ​​នៅ Roast ‘n’ Roll ផ្លូវ​លេខ ៤៥០

 

រាំកម្សាន្ត

 

DJ Panora ចាក់​តន្ដ្រី​ល្ងាច​នេះ​នៅ Toul Tompoung Lane ដែល​ល្បី​ឈ្មោះ​តាម​រយៈ​បារ​តូចៗ​នៅ​ទី​នោះ ក៏​ដូច​ជា​ល្បែង​កម្សាន្ត​នៅ Bar ជា​ដើម។ សម្រាប់​ល្ងាច​នេះ​អ្នក​អាច​រាំ​កម្សាន្ត​រយៈ​ពេល​បី​ម៉ោង​នៃ​តន្ដ្រី​បែប Funk, Electronic។

ចាប់​ពី​ម៉ោង​៩​ល្ងាច​នៅ La Petanque ផ្លូវ​លេខ ១៥៥

 

មាន​អ្វី​ទៀត?

 

មិន​អាច​ចាំ​បី​សប្ដាហ៍​ទៀត​ដើម្បី​ស្លៀក​ឈុត​ថ្ងៃ​បុណ្យ​ហាលូវីន​មែន? ចង់​ស្លៀក​ឈុត​ប្លែកៗ​សប្បាយៗ? Oskar’s Bistro នឹង​មាន​កម្មវិធី​ពិសេស​មួយ​សម្រាប់​អ្នក។ Anti-Halloween Party ផ្ដោត​សំខាន់​ទៅ​លើ​ស្ថានសួគ៍ ហើយ​បើ​អ្នក​ស្លៀក​ឈុត​ដូច​ទេពអក្សរ​ អ្នក​នឹង​ទទួល​បាន​ភេសជ្ជៈ​ស្វាគមន៍​មួយ​កែវ​ដោយ​ឥត​គិត​ថ្លៃ។

ចាប់​ពី​ម៉ោង​៥​ល្ងាច​ដល់​១​យប់​នៅ Oskar’s Bistro ផែ​ស៊ីសុវត្ថិ

 

ថ្ងៃសៅរ៍

 

ភាពយន្ត

 

មនុស្ស​ជា​ច្រើន​គិត​ថា​គេ​ដឹង​ច្បាស់​ពី​រឿង​រ៉ាវ​របស់ Pinocchio ប៉ុន្តែ​គ្រាន់​តែ​ជា​ផ្នែក​ស្រដៀង​មួយ​នៃ​រឿង​ពី​ Disney តែ​ប៉ុណ្ណោះ។ ប្រៀប​ដូច​នឹង​រឿង​រ៉ាវ​ពី The Wizard of Oz សាច់​រឿង​គឺ​មាន​លក្ខណៈ​ ប្លែក​ និង គួរ​ឲ្យ​ខ្លាច​បន្ដិច​បើ​ប្រៀប​ធៀប​ទៅ​នឹង​រឿង​រ៉ាវ​សម្រាប់​ក្មេងៗ។ អ្នក​ដឹក​នាំ​រឿង​អ៊ីតាលី Matteo Garrone នាំ​យក​សាច់​រឿង​និទាន​ពី​កូន​តុក្កតា​ឈើ​អ៊ីតាលី​ មក​ថត​ជា​រឿង​មនុស្ស​ Live Action តែ​ម្ដង។

ចាប់​ពី​ម៉ោង​៤​ល្ងាច​នៅ The Flicks ផ្លូវ​លេខ ៩៥

 

 

តន្ដ្រី

 

 

សម្រាប់​រាត្រីទី​ពីរ​នៃ​កម្មវិធី International Music Festival អ្នក​លេង​ព្យ៉ាណូ​នឹង​សម្ដែង​បទ​ភ្លេង​ពី Beethoven, Franz Schneider គឺលោក Hugo Ulrich។ សម្រាប់​សំបុត្រ​គឺ​មាន​តម្លៃ ១០​ដុល្លារ​សម្រាប់​មនុស្ស​ពេញ​វ័យ ៣​ដុល្លារ​សម្រាប់​សិស្ស​ឬ​ក្មេង​តូច។

ចាប់​ពី​ម៉ោង​៧​ល្ងាច​នៅ Raffles Hotel Le Royal ផ្លូវ​លេខ ៩២ 

 

 

អ្នក​សិល្បៈ Jazz ក៏​មាន​ទេពកោសល្យ Intan Andriana and Stan Paleco នាំ​យក​នូវ​តន្ដ្រី​ Jazz ពិសេស​សម្រាប់​ល្ងាច​ថ្ងៃ​សៅរ៍​ បើ​សិន​ជា​អ្នក​ចង់​ចំណាយ​ពេល​រ៉ូមេនទិក​ជាមួយ​មនុស្ស​ពិសេស​របស់​អ្នក។

ចាប់​ពី​ម៉ោង​៧​កន្លះ​ល្ងាចនៅ Green Pepper ផ្លូវ​លេខ ៣៧០

 

ក្រុម​ចម្រៀង​បែប Europunk Bob Passion and the Schkoots ពោរពេញ​ទៅ​ដោយ​ តន្ដ្រី​រាំ​កម្សាន្ត​បែប High Energy Punk Rock។ ពួកគេ​នឹង​សម្ដែង​បើកឆាក​ដោយ​ក្រុម​ចម្រៀង​ប្រចាំ​ Oscars គឺ K ‘n’ E សម្ដែង​តន្ដ្រី​ភាសាខ្មែរ​និង​អង់គ្លេស ចង្វាក់​រ៉ុក​ខិន​រ៉ូល។

ចាប់​ពី​ម៉ោង​៩​យប់​នៅ Oscars on the Corner កែង​ផ្លូវ​លេខ ១៣​និង​១០៤

 

Zepplins បន្ត​​កម្មវិធី​ជប់​លៀង​បិទ​ទីតាំង​របស់​ពួក​គេ​ ដោយ​ប្រារព្ធ​កម្មវិធី​ដល់​ទៅ​មួយ​ខែ។ សម្រាប់​ថ្ងៃសៅរ៍​សប្ដាហ៍​នេះ Gone Marshall នឹង​នាំ​យក​នូវ​តន្ដ្រី​បែប Neopsychedlic របស់​លោក​មក​សម្ដែង​ជូន​ទស្សនិកជន​ខណៈ​ដែល Fathers of Medicine នឹង​សម្ដែង​តន្ដ្រី​បែប​ Pop punk​​ បន្ទាប់​ពី​នោះ។

ចាប់​ពី​ម៉ោង​៩​កន្លះ​ល្ងាច​នៅ Zeppelin Cafe ផ្លូវ​លេខ ២៧៨

 

រាំ​កម្សាន្ត

 

សារៈ​មន្ទីរជាតិ​ខ្មែរ​នឹង​មាន​កម្មវិធី ដាក់​បង្ហាញ​ការ​រាំ​របាំ  two contemporary dance pieces  រៀប​រៀង​ដោយអ្នក​បង្ហាត់​របាំ​ខ្មែរ Sok Nalys ចំពោះ​សាច់រឿង “The Pillar” ជា​រឿង​ពិត​និយាយ​ពី​នារី​វ័យ​ក្មេង​មួយ​រូប បាន​រង​គ្រោះ​នូវ​ការ​លំបាក​ផ្លូវ​ចិត្ត​ជា​ច្រើន រហូត​ស្វែង​រក​ផ្លូវ​ដោះ​ស្រាយ​តាម​រយៈ​ការ​រាំ​របាំ។ ចំណែកឯ​ទី​ពីរ​ ចំណង​ជើង​ថា “Dark” រៀប​រៀង​ដោយ​ Choung Veasna បង្ហាញ​ពី​ការ​ធ្វើ​ដំណើរ​តាម​បេះដូង​ និង​ រក្សារ​ផ្លូវ​ដើរ​ឲ្យ​នៅ​ស្ថិតស្ថេរ។ សម្រាប់​សំបុត្រ​ចូល​រួម​ថ្ងៃ​នេះគឺ ៦​ពាន់​រៀល ប៉ុន្តែ​សម្រាប់​ថ្ងៃ​ស្អែក​គឺ ១ម៉ឺន​ពីរ​ពាន់រៀល ទៅ​១ម៉ឺន​៥​ពាន់រៀល។

ចាប់​ពី​ម៉ោង​៣​រសៀល​នៅ សារៈមន្ទីរជាតិ​កម្ពុជា​ផ្លូវ​លេខ ១៧៨

 

Sundown Social Club នឹង​ប្រារព្ធកម្មវិធី Flamingo Night លើក​ដំបូង​ ដោយ​មាន​ DJs បីរូប​ចាក់​ភ្លេង​កម្សាន្ត​អារម្មណ៍​ក៏​ដូច​ជា​ចូលរួម​រាំ​លេង​សប្បាយ​ផង​ដែរ​ ពី​តន្ដ្រី​បែប​បារាំង ទៅ​កាន់ ឌីស្កូ ឬ Soul និង Hip Hop ជា​ដើម។

ចាប់​ពី​ម៉ោង​៥​ល្ងាច​នៅ Sundown Social Club ផ្លូវ​លេខ ៤៤០

 

មាន​អ្វី​ទៀត?

 

Tipsy Scoop កើត​ឡើង​នៅ​ពេល​ដែល​អ្នក​ផលិត​ស្រា​ពីរ​បាន​ជួប​គ្នា Seekers និង Samai ជួបជុំ​គ្នាជាមួយ​នឹង​អញនក​ផលិត​ការ៉ែម​មួយ​ផង​ដែរ LYLY Cream ដើម្បី​ផលិត​បាន​នូវ​ការ៉ែម​លាយ​ស្រាក្រឡុក​យ៉ាង​ពិសេស​មួយ​ ដែល​អាច​ញ៉ាំ​លេង​កម្សាន្ត​បាន​នៅ​ជិត​អាង​ហែលទឹក​នៅ​សណ្ឋាគារ​ Plantation។

ចាប់ពី​ម៉ោង​២​ដល់​៨​ល្ងាច​នៅ The Plantation Urban Resort and Spa ផ្លូវ​លេខ ១៨៤

 

Chef Nak នឹង​ចុះ​ហត្ថលេខា​លើ​សៀវភៅ​មុខម្ហូប​របស់​នាង Nhum – Recipes from a Khmer Home Kitchen​ នៅកម្មវិធី​ដាក់​លក់​ Pop-up របស់ CULT មាន​ទីតាំង​នៅ Exchage Squre។ Nak គឺ​ជា​ចុង​ភៅ​នារី​ល្បី​មួយ​រូបនៅ​កម្ពុជា ដែល​នឹង​ចុះ​ហត្ថលេខា​លើ​សៀវភៅ​បង្រៀន​ធ្វើ​ម្ហូប​របស់​នាង​ ទាំង​ភាសា​អង់គ្លេស​និង​ខ្មែរ។

ចាប់​ពី​ម៉ោង​១១​ព្រឹក​ដល់​២​រសៀល​នៅ Exchange Square ផ្លូវ​លេខ ១០៦ 

 

ថ្ងៃអាទិត្យ

 

ភាពយន្ត

 

ក្រុម​ចម្រៀង Small World Small Band  នឹង​ជួបជុំ​ជាមួយ​អ្នក​គាំទ្រ​ ហើយ​ក៏​នឹង​ដាក់​បញ្ចាំង​ភាពយន្ត​ ខនសឺត​របស់​ពួក​គេ SWSB: The Concert Movie ផង​ដែរ។ ទៅ​កាន់ Factory page ដើម្បី​លេង​ហ្គេម​ក្រែង​ល​អាច​ឈ្នះ​រង្វាន់ ដើម្បី​ចូលរួម​ក៏​ដូច​ជា​ជួប​ជាមួយ​នឹង​តារាទាំង​បួនរូប​នេះ​ផង​ដែរ។ 

ចាប់​ពីម៉ោង​១​កន្លះ​រសៀល​នៅ The Factory ផ្លូវ​ជាតិ​លេខ ២

 

 

Meta House នឹង​មាន​កម្មវិធី​ដាក់​បញ្ចាំង double feature of Indonesian films ដំបូង​ជា​ភាពយន្ត​ឯកសារ និយាយ​អំពី​ឃាតកម្មនៃ​ទាហាន​ជន​ជាតិ​ឥណ្ឌូនេស៊ីមួយ​រូប ច្បាំង​នៅ​ ទីម័រ​ខាងកើត និង​ភាពយន្ត (In the Absence of the Sun) និយាយ​អំពី​ជីវិត​នារី​បីរូប ត្រូវ​បាន​ផ្លាស់​ប្ដូរ​តែ​មួយ​យប់​នៅ​ទីក្រុង ហ្សាកាតា។

ចាប់​ពី​ម៉ោង​៧​ល្ងាច​នៅ Meta House ផ្លូវ​លេខ ១៧៨

 

តន្ដ្រី 

 

សម្រាប់ល្ងាច​ថ្ងៃចុងក្រោយ​នៃ​កម្មវិធី classical music festival នៅ Raffles អ្នក​លេង​ព្យ៉ាណូ Katy Lo Wing និង​អ្នក​ផ្លុំ​ខ្លុយ Anton Isselhart នឹង​សម្ដែង​ចម្រៀង​មួយ​បទ​ពី Mozart ចំណង​ជើង​ថា “Magic Flute”ក៏​ដូច​ជា​បទ​ភ្លេង​ផ្សេងៗ​ទៀត​ពី Mozart និង Haydn ផង​ដែរ។ សំបុត្រចូលរួម​គឺ​មាន​តម្លៃ​១០​ដុល្លារ​សម្រាប់​មនុស្ស​ធំ និង​៣ដុល្លារ​សម្រាប់​ក្មេងៗ​និង​សិស្ស។

ចាប់ពី​ម៉ោង​៧​ល្ងាច​នៅ Raffles Hotel Le Royal ផ្លូវ​លេខ​ ៩២

Continue Reading
You may also like...
Click to comment

Leave a Reply

More in ជំរើស​យើង

You Might Like…

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

តារា​ចម្រៀង Cher សង្គ្រោះ​ដំរី​ឯកោ​បំផុ​ត​ នាំមក​ប្រទេស​កម្ពុជា

By ខែ​វិច្ឆិកា 30, 2020

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

ជួបជាមួយជើងខ្លាំងដែលអ្នកមិនធ្លាប់លឺពីមុនមក គឺអ្នកស្រី សយស្រស់

By ខែ​មិថុនា 15, 2020

Our Writers

Facebook

Take Me To…

To Top