Diamond Moon Festival: សំបុត្រចូលរួមកម្មវិធីប្រគំតន្ដ្រីដ៏ធំបំផុតប្រចាំឆ្នាំដាក់លក់ហើយ
តើនឹងមានអ្វីកើតឡើងពេលអ្នកប្រមូលផ្ដុំនូវក្រុមចម្រៀងឯករាជ្យ (Indie Bands) ប្រចាំប្រទេសកម្ពុជានិងអ្នកសិល្បករទីក្រុង (Urban Artists) សម្រាប់ការប្រគំតន្ដ្រីដ៏ធំមួយនៅកោះពេជ្រ? អ្នកនឹងទទួលបានកម្មវិធី Diamond Moon Festival។
តើនឹងមានអ្វីកើតឡើងពេលអ្នកប្រមូលផ្ដុំនូវក្រុមចម្រៀងឯករាជ្យ (Indie Bands) ប្រចាំប្រទេសកម្ពុជានិងអ្នកសិល្បករទីក្រុង (Urban Artists) សម្រាប់ការប្រគំតន្ដ្រីដ៏ធំមួយនៅកោះពេជ្រ? អ្នកនឹងទទួលបានកម្មវិធី Diamond Moon Festival។
តើនេះជាកម្មវិធីអ្វី?
ប្រារព្ធធ្វើឡើងនៅថ្ងៃទី ២៥ ខែវិច្ឆិកាឆ្នាំ ២០១៧, Diamond Moon Festival គឺជាការប្រគំតន្ដ្រីដ៏ធំមួយដែលចូលរួមពីក្រុមចម្រៀងល្បីៗជាច្រើនប្រចាំប្រទេសកម្ពុជាដែលមានដូចជា Kampot Playboys, Hypnotic Fist Technique, ភ្នំស្ករ, កញ្ញា សារ៉ាវ៉ាន់, Complicated Business, Vartey Ganiva, 12Me, Romea, WW & DJ និង Tiny Toons។
មិនត្រឹមតែប៉ុណ្ណោះកម្មវិធីនេះក៏មានចូលរួមដោយការសម្ដែងគូរគំនូរផ្ទាល់ៗលើឆាក ដោយតារាគំនូរ Street/Urban Artists ល្បីៗដល់ទៅ ៥ រូបដែលនាំមកជូនដោយ ក្រុមគំនូរលើជញ្ជាំងក្បាច់ (K-Bach Gallery) ព្រមទាំងមានអាហារនិងភេសជ្ជៈជាច្រើនដាក់លក់នៅទីនោះ។ កម្មវិធីនោះដែរ នឹងប្រារព្ធធ្វើទៅនៅទីតាំងដ៏ធំមួយ ដែលអាចផ្ទុកមនុស្សដល់ទៅ ៦ពាន់នាក់ នៅសាលមហោស្រពកោះពេជ្រ មានទីតាំងនៅកោះពេជ្រ ម្ដុំមាត់ទន្លេ។
ទឹកប្រាក់បានពីកម្មវិធីនេះនឹងយកទៅណា?
រាល់ទឹកប្រាក់ទាំងអស់ដែលទទួលបាន ពីការលក់សំបុត្រនឹងផ្ដល់ជូនដល់អង្គការក្រៅរដ្ឋាភិបាល Cambodian Children’s Fund ដែលជាអង្គការជួយសង្រ្គោះកុមារកំព្រាកម្ពុជា។ អ្នកអាចស្វែងយល់ពីការងាររបស់ពួកគេនៅទីនេះ។
តើខ្ញុំអាចទិញសំបុត្រតាមណា?
សំបុត្រមានតម្លៃតែ ៧ដុល្លារតែប៉ុណ្ណោះ ហើយអ្នកអាចទិញបាននៅ៖
Tusk House ផ្លូវលេខ ២៧៨
The Stage Bar ផែស៊ីសុវត្ថិ
KBach Gallery ផ្លូវលេខ ១៧៨
អីចឹងចាំដល់ណាទៀត? តោះ! ទៅទិញសំបុត្រនិងចូលរួមកម្មវិធីនេះទាំងអស់គ្នា!
