តេន តេន ទៅដើរលេងឯណាចុងសប្ដាហ៍នេះ?
ការតាំងបង្ហាញសិល្បៈ DJ ចាក់ភ្លេង Cosplay: និយាយទៅគឺគ្រប់ប្រភេទតែម្ដង ហើយនេះជាអ្វីនឹងកើតឡើងទាំងបីថ្ងៃនេះ
Louis-hansel Unsplash
Translated by Thearo Nuch
ថ្ងៃសុក្រ
មានអ្វីដាក់បញ្ចាំង?
អ្នកផលិតភាពយន្តសញ្ជាតិ្តអូស្ត្រាលី Damon Gameau ដែលចង់ដឹងថាតើពិភពលោកនឹងទៅជាយ៉ាងណាក្នុងរយៈពេល ២០ឆ្នាំខាងមុខសម្រាប់កូនស្រីរបស់ខ្លួន។ លោកបានសាកសួរខ្លួនឯងថា តើពិភពលោកនឹងប្រែក្លាយជាយ៉ាងណា ពេលកូនស្រីលោកនឹងប្រឈមមុខក្នុងរយៈពេល ២០ឆ្នាំពីឥឡូវនេះ? អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ថាតើជាប្រភេទស្ថានភាពបែបណា? ភាពយន្តឯកសារ ដែលបង្ហាញពីអ្វីដែលកើតឡើងនៅថ្ងៃអនាគតចំណងជើងថា 2040 នឹងចាប់ដាក់បញ្ចាំងនៅម៉ោង ៤កន្លះល្ងាច នៅ The Flicks ផ្លូវលេខ ៩៥។
មានអ្វីលើឆាកសម្ដែង?
ក្រុមចម្រៀងឯករាជ្យមកតាំងពីប្រទេសអៀកឡង់ Riel Capital ទើបតែមកដល់ថ្មីៗ នឹងមកសម្ដែងនៅ Cloud យប់នេះ។ វាជាអ្វីដែលពិសេសមួយព្រោះ មិនសូវជាមានតន្ដ្រីប្រភេទនេះនៅកម្ពុជា រាល់ថ្ងៃនោះទេ។ បើចង់សាកល្បងមកមើលតន្ដ្រីប្រភេទនេះ ឲ្យប្លែកអារម្មណ៍ម្ដង កុំភ្លេចមកកាន់ Cloud នៅផ្លូវលេខ ៩ចាប់ពីម៉ោង ៨យប់តទៅ។
ការសម្ដែងពីរផ្សេងគ្នា ពីប្រទេសឥណ្ឌានឹងសម្ដែងតន្ដ្រីហៅថា “Bangalore Bookstore Blues” ក្នុងពេលអាហារពេលល្ងាចនៅ Farm to Table។ ទទួលបានឥទ្ធិពលពីក្រុមតន្ដ្រីដូចជា Iron & Wine និង Radiohead ក្រុមចម្រៀងនេះផលិតឡើងពីបទពិសោធន៍តន្ដ្រីសម្ដែងប្រចាំនៅទីក្រុង Bangalore ដែលតែងតែកើតឡើងនៅតាម កន្លែងលក់សៀវភៅ និងហាងលក់កាហ្វេ។ Mahesh គឺការសម្ដែងពីបុរសម្នាក់ ជាមួយនឹងសម្លៀងប្រកបទៅដោយទឹកដម។ លើសពីនេះ ក្រុមចម្រៀង Cinema of Excess ដែលជាក្រុមចម្រៀងបែប Acoustic មានសមាជិកបីរូបនឹងសម្ដែងចម្រៀងចេញពី EP របស់ពួកគេទើបតែបញ្ចេញកាលពីឆ្នាំមុន។ ចាប់ពីម៉ោង ៦កន្លះដល់ ៩កន្លះនៅ Farm to Table ផ្លូវលេខ ៣៦០។
ទីបំផុតវាបានកើតឡើងហើយ Bassac Lane នឹងប្រែក្លាយទៅជាទីតាំងសម្ដែងតន្ដ្រី Disco។ នៅក្នុងទីតាំងយ៉ាងពិសេសខាងក្នុង Bassa Lane ក្រុមតន្ដ្រី Retro Carnival Disco នឹងចាក់តន្ដ្រីចង្វាក់ Disco ឲ្យអ្នករាំយ៉ាងសប្បាយរីករាយ។ ចាប់ពីម៉ោង ៩ដល់ពាក់កណ្ដាលអាធាត្រនៅ Bassac Lane ផ្លូវលេខ ៣០៨។
Mirasol Aguila នឹងបង្ហើរនូវសំនៀងដ៏ពីរោះក្រអួនក្រអៅនាង នៅក្នុងការសម្ដែងមួយពី Bodleian ដោយមានដាក់លក់នូវ ស្រាវីស្គីពិសេសព្រមទាំងស្រា Cocktail ជាពិសេសផងដែរ។ ចូលរួមសម្ដែងជាមួយនាងគឺ អ្នកចម្រៀងនិងវាយស្គរ Euan Gray ហើយ Larry Martinez ជំនាញខាង Keyboard។ ចាប់ពីម៉ោង ៨ដល់ ១១យប់នៅ Bodleian ផ្លូវលេខ ២៨៨។
មានអ្វីទៀត?
BritCharm កម្ពុជានឹងមានរៀបចំកម្មវិធីបែប Social ជួបជុំប្រចាំខែនៅ Orphic យប់នេះ ដោយផ្តល់ឱកាសដល់អ្នកគ្រប់គ្រងជំនួញក៏ដូចជា អ្នកដឹកនាំប្រចាំសហគមន៍ផងដែរ។ ដើម្បីចូលរួមកម្មវិធីនេះអ្នកត្រូវចំណាយ ២០ដុល្លារបើសិនជាអ្នកមិនមែនជាសមាជិក ដោយចាប់ផ្ដើមពីម៉ោង ៦ដល់ ៨យប់។ ក្នុងថ្ងៃដដែលនេះដែរនៅ Orphic នេះក៏មានកម្មវិធី October Beer Festival ដែលមានដៃគូរសហការដោយ Cerevisia Brewery។ ស្រាបៀរនេះអាចទិញមួយថែមមួយចាប់ពីម៉ោង ៥ល្ងាចដល់ពាក់កណ្ដាលអាធ្រាត្រ។ Orphic មានទីតាំងនៅជ្រោយស៊ីសុវត្ថិក្បែរ K-West។
នៅម្ដុំមាត់ទន្លេដែរ អ្នកបិតស្រាបៀរ ពី Fuzzy Logic នឹងមានការទិញមួយថែមមួយពិសេសនៅ Azure Bar & Grill។ ការថែមជូននេះគឺសម្រាប់ Dragon Lager ប៉ុន្តែគេក៏នៅមានបន្ថែម Thunerslap IPA នៅទីនោះផងដែរ។ DJ DJ L~N [Loads~Nothing] នឹងចាក់ភ្លេងកំដរសម្រាប់រាត្រីនេះ។ ចាប់ពីម៉ោង ៨ដល់ពាក់កណ្ដាលអាធ្រាត្រនៅ Azure Bar & Grill ផ្លូវលេខ ១២៣។
នៅឯ Ege Bar ឯណោះវិញនឹងមានកម្មវិធីជប់លៀងខួបកំណើត សម្រាប់អ្នកលេងភ្លើងប្រចាំក្រុងតែម្ដង។ កម្មវិធីនេះនឹងមាន DJ ដល់ទៅ ៤ ចូលរួមគឺ DJs Dalah, Marie Thach, DJ Sequence ពីភ្នំពេញ Underground និង Shadows of Space មកចាក់ភ្លេងរាំកម្សាន្តចាប់ពីម៉ោង ៩ដល់ ២ទៀបភ្លឺនៅ Ege Bar ផ្លូវលេខ ៤៦០។
មានអ្វីនៅយប់ជ្រៅ?
ធ្វើដំណើរមកតាំងតែពីសហរដ្ឋអាមេរិក DJ King GNS នឹងមកកាន់ Club Love ដើម្បីនាំយកមកនូវតន្ដ្រីមករាំកម្សាន្តនៅ Club Love សម្រាប់រាត្រីថ្ងៃសុក្រនេះ។ ក្នុងតម្លៃសំបុត្រចូលរួមតម្លៃ ៥ដុល្លារនៅច្រកចូល អ្នកអាចជ្រើសរើសស្រាប្រភេទណាដែលអ្នកចង់បាន។ ចាប់ពីម៉ោង ៩ដល់ ៤ទៀបភ្លឺនៅ Club Love ផ្លូវលេខ ២៧៨។
ថ្ងៃសៅរ៍
មានអ្វីដាក់បញ្ចាំង?
Bophana Center នឹងមានដាក់បញ្ចាំងភាពយន្តដល់ទៅបួនរសៀលនេះ។ ចំពោះភាពយន្តនីមួយៗ គឺមានរយៈពេលមិនលើសពី ១៦នាទីនោះទេ។ ចំពោះភាពយន្ត២ដំបូង គឺត្រូវបានដឹកនាំដោយលោក ហង្ស សុខារ៉ូ និយាយភាសាខ្មែរជាមួយនឹង English Subtitle។ ភាពយន្តទាំងពីរនេះផ្ដោតសំខាន់ទៅលើ ការខិតខំជម្នះឧបសគ្គដើម្បីស្វែងរកអនាគតដ៏ភ្លឺស្វាង។ ភាពយន្តពីរចុងក្រោយផលិតដោយសេវាកម្ម អប់រំសុខភាពកម្ពុជា (CHEMS) ដោយនិយាយជាភាសាខ្មែរ និងមាន English Subtitle ដូចគ្នា។ ភាពយន្តទាំងពីរនេះនិយាយរៀបរាប់ ពីបញ្ហាផ្លូវភេទផ្សេងៗ ដូចជាការឆ្លងមេរោគអេដស៍កាមរោគ និង ការមានផ្ទៃពោះខណៈម្ដាយមានវ័យក្មេងជាដើម។ ចាប់ពីម៉ោង ៥ដល់៦ល្ងាចនៅ Bophana Center ផ្លូវលេខ ២០០ ចូលរួមដោយឥតគិតថ្លៃ។
មានអ្វីទៀត?
សម្រាប់ចុងសប្ដាហ៍នេះ ការដាក់តាំងបង្ហាញសកម្មភាពសិល្បៈជាច្រើនត្រូវបានប្រារព្ធធ្វើឡើង ចូលរួមជាមួយអ្នកសិល្បៈផ្ទាល់ Workshops និងផ្សារសិល្បៈទៀតផង។ មួយភាគបីនៃអ្នកសិល្បៈចូលរួមគឺមានទីតាំងនៅ កម្ពុជា និងមួយភាគបីទៀតមកពីកន្លែងផ្សេងៗនៃអាស៊ីអាគ្នេយ៍។ បើយោងទៅតាមអ្នករៀបចំកម្មវិធី Phsar Art 2019 ត្រូវបានចូលរួមដើម្បីផ្ដល់ឲ្យនូវបទពិសោធន៍ គ្រប់លំដាប់ថ្នាក់ និងបច្ចេកទេសនិងបទបែបនៃការផលិតផ្សេងៗ។ ក្នុងនោះក៏មានការផ្ដល់ជូននូវការដាក់លក់គំនូរសិល្បៈជាច្រើនប្រភេទ ក្នុងតម្លៃសមរម្យ។
Workshops សម្រាប់ថ្ងៃនេះគឺមាន woodcut printmaking workshop ពីម៉ោង ៩ព្រឹកដល់ថ្ងៃត្រង់និង intro to modern calligraphy ពីម៉ោង ២ដល់៤រសៀល។ ចាប់ពីម៉ោង ៩ព្រឹកដល់ ៦ល្ងាចនៅ The Plantation Urban Resort and Spa ផ្លូវលេខ ១៨៤។
Workspace 1 នៅ The Factory មានដាក់បង្ហាញនូវ Collection សៀវភៅជាច្រើន ពិសេសសម្រាប់អ្នកចូលចិត្តអានរឿងបែប Comtemporary និង Classic Literature ព្រមទាំង Nonfiction ផងដែរ។ អីចឹងប្រសិនជាអ្នកចូលចិត្តអានសៀវភៅនិងចង់បានសៀវភៅថ្មីៗ ដើម្បីអានបន្ថែមទៀត ចូលរួមកម្មវិធី Book Exchange នៅ The Factory ដែលប្រព្រឹត្តិទៅម្ដងជារៀងល់ខែ។ ចាប់ពីម៉ោង ១ដល់ ៣រសៀលនៅ The Factory ទីតាំងតាមបណ្ដោយផ្លូវជាតិលេខ ២។
Farm to Table មានកម្មវិធី “Meet the Makers” ជាមួយនឹងអ្នកនាង Thyda Thaung ជាម្ចាស់សហគ្រិន Thyda’s Salt Farm ដែលនាងនឹងចូលរួមកិច្ចពិភាក្សារពី របៀបប្រមូលផលអំបិលគុណភាពល្អ ដោយដៃនិងការកែច្នៃរសជាតិ ពោលគឺការជុំវិញផលិតអំបិលតែម្ដង។ ចាប់ពីម៉ោង ២ដល់៤រសៀលនៅ Farm to Table ផ្លូវលេខ ៣៦០។
មានអ្វីលើបញ្ជីភេសជ្ជៈ?
ថ្ងៃនេះគឺជាថ្ងៃពិសេសមួយគឺ ថ្ងៃ Gin and Tonic អន្តរជាតិ? ភេសជ្ជៈប្រភេទនេះល្អបំផុតក្នុងការការពារជំងឺគ្រុនចាញ់ ដោយសារមូសមិនចូលចិត្តក្លិន Gin។
អ្នកផលិត Gin ក្នុងក្រុងផ្ទាល់តែម្ដងគឺ Seekers Spirits បានរៀបចំកម្មវិធីជប់លៀងលើដំបូលនៃ Penh Bar ផ្លូវលេខ ២៤០ ដើម្បីទស្សនាទិដ្ឋភាពថ្ងៃលិចនៅរាជធានីភ្នំពេញផងដែរ។ ជាមួយនឹងអ្នកជំនាញខាងផលិត Gin យ៉ាងជំនាញគឺ Alfie Sean Amayo ថ្ងៃសៅរ៍របស់អ្នកនឹងពិតជា Chill។ ចាប់ពីម៉ោង ៥ដល់ ១១យប់នៅ Penh Bar ផ្លូវលេខ ២៤០។
ប្រសិនជាអ្នកនៅម្ដុំទួលទំពូងឯណោះវិញ Fizz នឹងមានកម្មវិធីមួយរៀបចំឲ្យអ្នកលាយស្រា Gin and Tonic ដោយខ្លួនឯង ជាមួយនឹងជម្រើសផ្សេងៗយ៉ាងពិសេស។ ចាប់ពីម៉ោង ៦ល្ងាចដល់ ១ ទៀបភ្លឺនៅ Fizz ផ្លូវលេខ ១៥៥។
នៅក្បែរនោះដែរ Ege Bar រៀបចំកម្មវិធីជប់លៀងខួបគម្រប់មួយឆ្នាំ ចាប់តាំងពីថ្ងៃរសៀលដល់យប់។ ពិធីជប់លៀងនេះចាប់ផ្ដើមពីម៉ោង ៥រសៀលជាមួយនឹង Barbecue រួចមានការសម្ដែងពីក្រុមចម្រៀងបែប Indie គឺ The Goldilocks Zone នៅម៉ោង ៨កន្លះយប់ ជាមួយនឹង DJ Sushi Firas ជាអ្នកចាក់ភ្លេងរាំកម្សាន្តចាប់ពីម៉ោង ១១កន្លះយប់។
Ege Bar មានទីតាំងនៅតាមបណ្ដោយផ្លូវលេខ ៤៦០ ចាប់ផ្ដើមពីម៉ោង ៤រសៀល។
មានអ្វីលើឆាកសម្ដែង?
The Box Office នឹងរៀបចំកម្មវិធី Comedy Night ជាមួយនឹងអ្នកកំប្លែងសញ្ជាតិអង់គ្លេស Eddy Brimson ដោយឧបត្ថម្ភដោយក្រុមហ៊ុន Giant Ibis។ ទោះបីជាលោកជាជនជាតិអង់គ្លេស លោកធ្លាប់ត្រូវបានគេដាក់ឈ្មោះដណ្ដើមពាន ជាតារាកំប្លែងឆ្នើមនៅប្រទេសស្កុតឡែន និងព្រមទាំងធ្លាប់សរសេរសៀវភៅដល់ទៅ ៧ក្បាលឯណោះ។ យប់នេះលោកនឹងត្រូវចូលរួមសម្ដែងជាមួយ Gariel Villalobos អ្នកនៅរដ្ឋតិចសាស់តែស្នាក់នៅប្រទេសវៀតណាម និង Tommy Pruchinski សញ្ជាតិអាមេរិកកាំងដូចគ្នា។ សំបុត្រចូលរួមតម្លៃ ៨ដុល្លារសម្រាប់អ្នកទិញមុន និង ១០ដុល្លារនៅច្រកចូល។ ចាប់ពីម៉ោង ៧កន្លះដល់ ១០កន្លះនៅ The Box Office ផ្លូវ ២៤៤។
ក្រុមចម្រៀង Miss Sarawan នឹងនាំមកនូវតន្ដ្រីបែបខ្មែររ៉ុកនិងសូល ទៅកាន់ Qwest Restaurant សម្ដែងតន្ដ្រីជាភាសាខ្មែរនិងបែបលោកខាងលិច ជំនាន់ទស្សវត្សទី ៦០និង ៧០។ Miss Sarawan នឹងត្រូវចូលរួមសម្ដែងជាមួយលោក Euan Gray ផងដែរ។ ចាប់ពីម៉ោង ៧ដល់ ១១យប់នៅ Qwest Restaurant ម្ដុំមាត់ទន្លេ។
ក្រុមចម្រៀង Havana Kings ដែលគ្រប់គ្នាចូលចិត្តនឹងត្រលប់មកវិញ នាំយកមកនូវតន្ដ្រីបែប Latin Jazz និង Salsa។ សម្រាប់លើកនេះពួកគេនឹងសម្ដែងនៅ Alchemy សម្រាប់រាត្រីនេះក៏មានភេសជ្ជៈពិសេសហៅថា “Latin-infused cocktails” ក្រឡុកពីស្រា Tequila។ ចំពោះការសម្ដែងនេះគឺចូលរួមដោយសេរី ចាប់ពីម៉ោង ៨ដល់ ១០យប់នៅ Alchemy Gastropub ផ្លូវ ១២៣។
អ្នកជំនាញខាងក្បាច់រាំ Heang ដើមកំណើតពីខេត្តសៀមរាប បានផ្លាស់ប្ដូរក្បាច់រាំបែបប្រពៃណី ហើយមកផ្ដោតសំខាន់លើការរាំចង្វាក់ហ៊ីបហបវិញម្ដង។ ចាប់ពីពេលនោះមកនាង បានក្លាយជារាំជំនាញម្នាក់ដោយធ្លាប់រាំជាមួយតារាល្បីៗ ដូចជា Laura Mam និង Oun ជាដើម។ សម្រាប់ល្ងាចថ្ងៃសៅរ៍នេះនាងនឹងបង្រៀនក្បាច់រាំខ្លះៗរបស់នាងនៅ LF Social Club។ ចាប់ពីម៉ោង ៩ដល់ពាក់កណ្ដាលអាធ្រាត្រនៅ LF Social Club ផ្លូវលេខ ៣០៨។.
មានអ្វីនៅយប់ជ្រៅ?
Vent នៅ Reggae Rooftop បានត្រលប់មកវិញហើយ ជាមួយនឹង Guest DJ ពិសេសគឺ King GNS ដែលយប់មិញទើបតែសម្ដែងនៅ Club Love។ អ្នករៀបចំកម្មវិធីនេះផ្ទាល់គឺលោក Andrew Mam បាននិយាយថា King GNS (aka Jarius) គឺជាមិត្តចាស់របស់លោក ដែលធ្លាប់តែជួលឲ្យចាក់ភ្លេងសម្រាប់ការប្រលងរាំប្រជែងគ្នា ជាច្រើនដងតាំងពីនៅសហរដ្ឋអាមេរិកមកម្ល៉េះ។ អីចឹងធានាថាកម្មវិធីនេះដឹងតែកក្រើកតែម្ដង។ ចាប់ពីម៉ោង ១០យប់ដល់ ៣ទៀបភ្លឺនៅ One Love Reggae Rooftop ផ្លូវលេខ ១៧២។
ថ្ងៃអាទិត្យ
មានអ្វីដាក់បញ្ចាំង?
អ្នកដឹកនាំរឿងសញ្ជាតិអូស្ដ្រាលីលោក Rodd Rathjen ទើបតែមានភាពយន្តថ្មីចុងក្រោយដាក់បញ្ចាំងចុងសប្ដាហ៍នេះ។ តារាសម្ដែងខ្មែរពីររូប បានសម្ដែងជាតួអង្គសំខាន់ ដែលភាពយន្តនេះបានថតនៅប្រទេសកម្ពុជានិងថៃផងដែរ។ Sarm Heng ដើរតួជាក្មេងវ័យជំទង់មួយរូបដែលត្រូវគេលក់ ទៅធ្វើជាទេសករអ្នកនេសាទត្រី ដែលត្រូវទទួលរងការធ្វើបាបជាច្រើន។ Buoyancy ឬចំណងជើងខ្មែរហៅថា រសាត់អណ្ដែង បានថតទាំងនៅប្រទេសកម្ពុជានិងថៃ សម្ដែងដោយតារាសម្ដែង Mony Ros និង Thanawut Kasro ផងដែរ។ ចាប់ដាក់បញ្ចាំងនៅម៉ោងជាច្រើននៅរោងកុន Major Cinplex។
មានអ្វីទៀត?
ថ្ងៃនេះគឺមាន Workshops ពីរទៀតជាផ្នែកនៃ Phsar Art Fair។
ដំបូងគឺជាថ្នាក់ធ្វើនំ miniature rainbow cake making class បង្រៀនដោយអ្នកជំនាញសញ្ជាតិម៉ាឡេស៊ី TinyPinc។ អ្នកចូលរួមនឹងរៀនពីរបៀបផលិតនំតាំងពីដុត និងការរចនា។ ចំពោះថ្នាក់ចាប់ពីម៉ោង ៩ព្រឹកដល់ថ្ងៃត្រង់នេះគឺមានតម្លៃ ៣០ដុល្លារ ដោយតម្រូវឲ្យចុះឈ្មោះជាមុន។ នៅពេលថ្ងៃរសៀលបន្ទាប់ពីនេះគឺអ្នកសិល្បៈ Chelsea Middendorf នឹងបង្ហាញពីរបៀបសម្គាល់ទំព័រសៀវភៅយ៉ាងស្ទាត់ជំនាញ bookbinding workshop ចាប់ពីម៉ោង ៣កន្លះដល់ ៥ល្ងាច។ តម្លៃចូលរួមគឺ ១៥ដុល្លារ ព្រមទាំងតម្រូវឲ្យចុះឈ្មោះជាមុនផងដែរ។ The Plantation Urban Resort and Spa មានទីតាំងនៅតាមបណ្ដោយផ្លូវលេខ ១៨៤។
Cambodia-Korea Cooperation Center រៀបចំកម្មវិធីជប់លៀងបុណ្យហាឡូវីនមុនគេបន្តិច ជាមួយនឹងការតែងខ្លួនបែប Cosplay ចាត់ចែងដោយ DarkFantasy Halloween។ អីចឹងចាំអង្គាល់រៀបចំ Outfit ឲ្យហើយទៅហើយចូលរួមឲ្យផ្អើលគេឯងម្ដង។ ចាប់ពីម៉ោង ១ដល់ ៦ល្ងាចនៅ CKCC ផ្លូវលេខ ៥៩៨។
