តន្ដ្រី
Posit+ve Vibes នឹងនាំលោកអ្នកទៅកាន់ពិភពរីករាយថ្ងៃអាទិត្យនេះ
ថ្ងៃអាទិត្យទី ៨ ខែតុលា នេះកុំភ្លេចទៅកាន់ម្ដុំបឹងកេងកង១ ដែលនឹងប្រមូលផ្ដុំដោយកំពូល DJ ល្បីៗប្រចាំទីក្រុង និង ក្រុម Artists ផ្សេងៗទៀតរួមដៃគ្នា ក្នុងពិធីជប់លៀងបែបតន្ដ្រីអេឡិចត្រូនិក (EDM party) ដ៏ធំអស្ចារ្យមួយ។
ថ្ងៃអាទិត្យទី ៨ ខែតុលា នេះកុំភ្លេចទៅកាន់ម្ដុំបឹងកេងកង១ ដែលនឹងប្រមូលផ្ដុំដោយកំពូល DJ ល្បីៗប្រចាំទីក្រុង និង ក្រុម Artists ផ្សេងៗទៀតរួមដៃគ្នា ក្នុងពិធីជប់លៀងបែបតន្ដ្រីអេឡិចត្រូនិក (EDM party) ដ៏ធំអស្ចារ្យមួយ។
តើនេះគឺជាកម្មវិធីអ្វី?
ប្រារព្ធធ្វើឡើងនៅ Tusk កម្មវិធី Posit+ve Vibes គឺជាកម្មវិធី Music Festival ខ្នាតតូចមួយដែលប្រមូលផ្ដុំដោយ DJ ល្បីៗជាច្រើនរូប, ការសម្ដែងគូរគំនូរ, និង ការរចនា Artworks និង Graffiti ដោយ Alias 2.0, Psycho Head (អ្នកនាង Christina Limmi) និងក្រុម N o w h e r e ។
ចំណែកឯអ្នកជំនាញខាងការតុបតែងមុខ Dori Molnar នឹងផ្តល់ជូនលោកអ្នកនូវអារម្មណ៍ដ៏រីករាយមួយត្រៀមរួចជាស្រេចសម្រាប់កម្មវិធីនេះ ហើយលោកអ្នកក៏អាចជ្រើសរើសនូវសំលៀកបំពាក់ឡូយៗមួយកំប្លេម្នាក់ ឫក៏គ្រឿងលម្អផ្សេងៗ នៅផ្សារចល័ត ទីតាំងនៅទីនោះតែម្ដង ដែលនឹងមានហាងលក់សំលៀកបំពាក់ស្អាតជាច្រើនដាក់លក់ទំនិញនៅទីនោះ។
មិនត្រឹមតែប៉ុណ្ណោះអ្វីដែលពិសេសបំផុតគឺ អាងហែលទឹកដ៏គួរឲ្យចង់ងូត និងស្រាក្រឡុកឫភេសជ្ជៈឆ្ងាញ់ៗក៏មាននៅទីនោះទៀត។ គ្រាន់តែឮគឺចង់ទៅចូលរួមកម្មវិធីនេះបាត់ទៅហើយ។
តើ DJ ណាខ្លះនឹងចាក់ភ្លេងកំដរនៅកម្មវិធីនេះ?
កម្មវិធីថ្ងៃអាទិត្យនេះ ពិតជាអស្ចារ្យខ្លាំងណាស់ ព្រោះនឹងមានការសម្ដែងពី DJ ល្បីៗមកពីទូទាំងពិភពលោកដូចជា Moudy, Sushi Firas, Disc Joshi, Ma Lo, Max Mason, Watt’s Up, Heka, Crappy Beats និង Monsoon Soundsystem។
ចុះតម្លៃសំបុត្រវិញថ្លៃប៉ុន្មានដែរ?
សំបុត្រ? មិនបាច់ភ័យទេ កម្មវិធីតន្ដ្រី EDM នេះគឺអោយលោកអ្នកចូលរួមដោយមិនគិតថ្លៃនោះទេ!!!
ញ៉ាំស្រាបៀរដោយសេរី
មែនហើយ! មកដល់កម្មវិធីជប់លៀងនៅចន្លោះម៉ោង ៣ និង ៤ រសៀលល្ងាចលោកអ្នកនឹងអាចញ៉ាំស្រាបៀរដោយឥតគិតថ្លៃ! តែកុំចាំយូរពេក ប្រយ័ត្នយឺតពេលព្រោះក្រុមការងារយើងមានពីររូបមកពី ស្កុតឡែន ពួកគាត់ពូកែញ៉ាំស្រាបៀរណាស់។ អីចឹង! កុំចាំយូរ! 😉
ចាប់ផ្ដើមអារម្មណ៍ Posit+ve Vibes របស់លោកអ្នក
អីចឹង កុំភ្លេចជួបគ្នាថ្ងៃអាទិត្យនេះ ដែលពួកយើងនឹងលំហែរអារម្មណ៍ដោយ ហែលទឹកជាមួយនឹងស្រាក្រឡុងម្នាក់មួយកែវ ហើយរាំកម្សាន្តនឹងតន្រ្ដីរហូតដល់ចប់កម្មវិធីតែម្តង!!!
កុំភ្លេចមកចូលរួមទាំងអស់គ្នា!
កម្មវិធី Posit+ve Vibes ចាប់ផ្ដើុមពីម៉ោង ៣ រសៀលដល់ ១ ព្រឹក នៅថ្ងៃអាទិត្យទី៨ខែតុលានេះ នៅ Tusk ទីតាំងតាមបណ្ដោយផ្លូវលេខ ២៧៨ បឹងកេងកង១។

Pingback: កន្លែងកម្សាន្តល្អៗគួរតែចូលរួមចុងសប្ដាហ៍នេះ! – WHAT'S ON PHNOM PENH