ដើរលេងកម្សាន្តនៅភ្នំពេញចុងសប្ដាហ៍នេះ
គន្លឹះពីទីកន្លែងល្អ សម្រាប់ដើរកម្សាន្តតាំងពីល្ងាចថ្ងៃសុក្រដល់ព្រឹកថ្ងៃអាទិត្យ
ប្រែសម្រួលដោយ ណុច ធារ៉ូ
ថ្ងៃសុក្រ
មានអ្វីដាក់បញ្ចាំង?
ដើម្បីបញ្ចប់ទិវាគ្មានផ្លាស្ទិកសម្រាប់ខែកក្កដា The Flicks នឹងដាក់បញ្ចាំងភាពយន្តឯកសារ A Plastic Ocean ជាភាសាខ្មែរ។ ភាពយន្តនេះនឹងផ្ដោតទៅលើ ការស្រាវជ្រាវរបស់អ្នកកាសែត Craig Leeson ចំពោះជីវិតរបស់ត្រីបាឡែនយក្សពណ៌ខៀវ ផ្ទុយទៅវិញលោកបានរកឃើញប្លាស្ទិកជាច្រើននៅជម្រៅបាទសមុទ្រគួរឲ្យតក់ស្លុត។ ភាពយន្តនេះនឹងដាក់បញ្ចាំងដោយឥតគិតថ្លៃចាប់ពីម៉ោង៦ល្ងាចតទៅ។
មានអ្វីទៀត?
បើសិនជាមិនចង់ទៅមើលភាពយន្តប៉ុន្តែចង់ដឹងពីគន្លឹះខ្លះៗ ដើម្បីផលិតដោយខ្លួនឯងវិញ Cambodian Film Commission បានរៀបចំកម្មវិធី Workshop មួយចាប់ពីម៉ោង ៣ ដល់ ៦ ល្ងាច ដើម្បីដឹងពីគន្លឹះដាក់ពាក្យចូលទៅ ស្ថានីយ៍ផលិតភាពយន្តកម្រិតអន្តរជាតិ គម្រោងទីផ្សារក៏ដូចជា ការស្វែងរកទុនដើម្បីផលិតភាពយន្តទៀតផង។ ក្នុងឱកាសនេះ អ្នកអាចក៏មកស្ដាប់ការពិភាក្សាតុមូលពីផលិតករដែលមានទេពកោសល្យ ដូចជាលោក Polen Ly, Kavich Neang និងអ្នកជំនាញសរសេរ Scrip លោក Daniel Mattes។
មានអ្វីលើឆាកសម្ដែង?
ធ្វើដំណើរទៅកាន់ ទីតាំងមួយដោយសម្បូរទៅដោយបទភ្លេងហ្សាសយ៉ាងពីរោះរណ្ដំ ដោយតារាឥណ្ឌូនេស៊ីមួយគូរ Intan Metta និង Metta Legita នៅ Farm to Table ។ តារាចម្រៀង Intan នឹងសម្ដែងតាមស្ទីលស្រដៀងនឹង Ella Fitzgerald និងម៉ូដសម្លៀកបំពាក់បែប Daisy Buchanan ខណៈ Metta Legita ជាអ្នកលេងព្យ៉ាណូ និងលោក Sebastien Adnot ជំនាញខាងបាស់។ ចាប់ពីម៉ោង ៦កន្លះដល់ ៩កន្លះយប់នៅ Farm to Table ផ្លូវលេខ ៣៦០។
បើសិនជាចង់មើលការសម្ដែងបន្ថែមទៀតយប់នេះ ទៅកាន់ Cloud ដើម្បីចូលរួមទស្សនាកម្មវិធី Friday Double Feature ដែលមានក្រុមចម្រងដល់ទៅ២ នឹងសម្ដែងយប់នេះ។ បើស្រលាញ់តន្ដ្រីហ្គីតានិងបាស់ Vince and the Bassman ប្រាកដជាបម្រើអារម្មណ៍លោកអ្នកឲ្យកាន់តែជក់ចិត្ត ខណៈ Samsara ជាអ្នកទទួលខុសត្រូវខាងចង្វាក់ ហ្គីតានិងស្គរ។
មានអ្វីនៅយប់ជ្រៅ?
ក្រុមចម្រៀង Mustache Band នឹងសម្ដែងយប់នេះនៅ QK Club ដែលជាកម្មវិធីឧបត្ថម្ភដោយស្រាបៀរជីវ៉ាស់ ហិនណេស៊ី និង Johnnie Walker។ អ្នកណាខ្លះស្រលាញ់ក្រុម Mustache Band ខ្លាំង បើស្រលាញ់កុំភ្លេចចូលរួមទាំងអស់គ្នាណា។
ថ្ងៃសៅរ៍
មានអ្វីដាក់បញ្ចាំង?
នេះជារាត្រីដ៏ពិសេសមួយសម្រាប់ភាពយន្តឯកសារនៅភ្នំពេញ ដោយនៅ Meta House ម៉ោង៧ នឹងមានដាក់បញ្ចាំងរឿង “អង្គការ” ដែលជាស្នាដៃផលិតរបស់ផលិតករភាពយន្តខ្មែរ Neary Adeline ចូលរួមសម្ដែងដោយ Hay Khonsaly ខណៈពេលដែលលោកបានជួបជាមួយខ្មែរក្រហម ដែលបានរស់ក្នុងភូមិជាមួយគ្នាអស់រយៈពេលដល់ទៅ ៤ឆ្នាំ។ ភាពយន្តនេះបានឈ្នះពានរង្វាន់ជាច្រើនរួចទៅហើយ ដូចជា International Filmmaker Award Winner នៅ City Open Documentary Festival, Prix du jury lycéen au Festival Les Ecrans Documentaires ឆ្នាំ 2018 និងឈ្នះភាពយន្តឯកសារល្អបំផុតនៅ Femme Revolution Film Fest។
មានអ្វីលើឆាកសម្ដែង?
ពីកំពតមកដល់ភ្នំពេញ ក្រុមចម្រៀង Kampot Playboys នឹងសម្ដែងយប់នេះនៅ LF Social Club ចាប់ពីម៉ោង ៩កន្លះ។ អ្វីដែលរំភើបសម្រាប់ក្រុមចម្រៀងនេះ គឺពួកគេនឹងយកសិល្បៈសម្ដែងបែបខ្មែរទៅសម្ដែងនៅក្នុងកម្មវិធី Darwin Festival។ អីចឹងមកចូលរួមដើម្បីគាំទ្រទាំងអស់គ្នា។
មានអ្វីទៀត?
Go Green Cambodia នឹងប្រារព្ធកម្មវិធីជប់លៀងបញ្ចប់ទិវាខែកក្កដាគ្មានប្លាស្ទិក ដោយធ្វើការជួបជុំគ្នាសម្អាតសម្រាមនៅ Institute of Technology of Cambodia។ កម្មវិធីនេះក៏មានការចូលរួមពី UNDP និងធនគារពិភពលោក ដោយពួកគេបានខិតខំយ៉ាងសស្រាក់សស្រាំក្នុងកិច្ចការអស់រយៈពេលជាង ៣ ឆ្នាំមកហើយ ក្នុងការដាក់បញ្ចេញនូវទិន្នន័យវិភាគផ្លូវការមួយឈានទៅដល់ការហាមឃាត់ ប្រើប្រាស់ចង់ប្លាស្ទិក។
គិតថាល្ខោនស្បែកខ្មែរពិតជាពិសេស ហើយចង់ស្គាល់ឲ្យច្បាស់ទៀតនោះ ឱកាសមកដល់ហើយ ក្រុមល្ខោនគោកធ្លកខ្មែរ នឹងប្រារព្ធកម្មវិធី Workshop មួយនៅ បណ្ណាល័យជាតិកម្ពុជា ដែលនឹងបង្រៀនអ្នកឲ្យចេះធ្វើខ្លួនឯងតែម្ដង។ អីចឹងចាំអង្គាល់?
រសៀលថ្ងៃនេះអ្នកក៏អាច ទៅកាន់ the Factory ដើម្បី ទៅទស្សនាកិច្ចពិភាក្សាអំពីសារៈសំខាន់ នៃគំនិតច្នៃប្រឌិត និងការរចនាផ្សេងពីអ្នកជំនាញផ្សេង ជាពិសេសអ្នកជំនាន់ក្រោយតែម្ដង។ ជាធម្មតាទីតាំងនេះសម្បូរទៅដោយអ្នកមានទេពកោសល្យ អីចឹងកុំភ្លេចឈៀងចូលទៅមើល ទាំងអស់គ្នា។
តែបើស្រលាញ់សៀវភៅវិញ កុំភ្លេចទៅកាន់ Aeon Mall ក្នុងកម្មវិធីពិពរណ៍សៀវភៅ ដែលអ្នកអាចមានឱកាសទិញសៀវភៅបញ្ចុះតម្លៃ សៀវភៅដាក់ឲ្យយកដោយឥតគិតថ្លៃ និងការចាប់រង្វាន់ផ្សេងៗជាដើម ទាំងថ្ងៃសៅរ៍និងអាទិត្យ។
តែបើស្រលាញ់ខាងសិល្បៈគំនូរ មកកាន់ Bong the Gallery ដែលនឹងមានការដាក់តាំងពិពរណ៍គំនូរដោយអ្នកជំនាញក្រាហ្វិកសញ្ញាតិជប៉ុន Khart។ ពិពរណ៍នេះមានឈ្មោះថា “Keep the Faith” ដោយបង្ហាញពីទេពកោសល្យរបស់លោក បូកបញ្ចូលនឹងការស្រលាញ់តន្ដ្រីបែប Punk Rock ក្នុងលក្ខណៈស ខ្មៅ។
Love, Sex & She-Bots ជាកម្មវិធីល្អមួយសម្រាប់អ្នកចូលចិត្តកំណាព្យ និងបែប spoken word។ កម្មវិធីនេះនឹងចាប់ផ្ដើមពីម៉ោង ៥ទៅ នៅ Hey Hey។ អីចឹងបើសិនអ្នកជា Feminist មួយរូបឬចង់ដឹងកាន់តែច្បាស់ ឬអ្នកស្រលាញ់ខាងកំណាព្យកាព្យឃ្លោងបែបអន្តរជាតិ កុំភ្លេចចូលរួមទាំងអស់គ្នាណា។
មានអ្វីនៅបញ្ជីភេសជ្ជៈ?
The Vine នៅតាមបណ្ដោយផ្លូវ ១៧២ នឹងរៀបចំកម្មវិធីជប់លៀងបែបគ្រីស្តម៉ាស (ពិសេសសម្រាប់អ្នកនឹកបុណ្យនេះខ្លាំង)។ កម្មវិធីជប់លៀងនេះនឹងសម្បូរអាហារ និង ស្រាដ៏សម្បូរបែប ព្រមទាំងមានកន្លែងចាក់សាក់ទៀតផង។
មិនខុសពីសប្ដាហ៍មុនប៉ុន្មាន Fizz ក៏នឹងរៀបចំកម្មវិធីមួយទៀតគឺ ថ្ងែបុណ្យស្រា Scotch អន្តរជាតិ។ បើសិនជាចូលចិត្តស្រា Scotch ឬក៏ចង់សាក ទៅ Fizz ថ្ងៃសៅរ៍នេះបន្តិចមើល៍។
ថ្ងៃអាទិត្យ
មានអ្វីដាក់បញ្ចាំង?
Factory នឹងដាក់បញ្ចាំងភាពយន្តឯកសារដ៏សំខាន់មួយចំណងជើងថា Knock Down the House នៅម៉ោង ១កន្លះរសៀល ដែលជាភាពយន្តនិយាយរៀបរាប់ បេក្ខភាព៤ ខិតខំប្រឹងប្រែងរកដំណែងរបស់ខ្លួនឲ្យបានលើសភាអាមេរិក ក្នុងការជម្នះភាពអយុត្តិធម៌ផ្សេងៗ ដែលមាននៅក្នុងប្រទេស។
មានអ្វីទៀត?
ខណៈមកដល់ Factory ហើយឈៀងទៅចូលរួមកម្មវិធី Open Mic និង Brunch ចាប់ពីម៉ោង ១១ ព្រឹកដល់ ៥ល្ងាចដោយមានលោក Gerard Evans ចូលរួមច្រៀងកំដរជាមួយលោក Antonio Elchic។
នេះជាចុងសប្ដាហ៍ពិសេសមួយសម្រាប់សិល្បៈកម្ពុជា ព្រោះម្សិលមិញអ្នកបានរៀនរបៀបធ្វើល្ខោនស្រមោល ថ្ងៃនេះអ្នកនឹងអាចរៀនរាំរបាំខ្មែរវិញម្ដងនៅ សារៈមន្ទីជាតិ។ ក្នុងរយៈពេលប្រមាណជាមួយម៉ោងកន្លះ Workshop នេះនឹងបង្ហាត់ពីរបៀបរាំរបាំ៣បែប។ បើសិនជាមិនបានចូលរួមថ្ងៃនេះកុំបារម្ភ ព្រោះ Workshop នេះធ្វើឡើងរាល់ថ្ងៃរហូតដល់ដាច់ខែ។
ចំពោះអ្នកនិយមចូលចិត្ត TEDEd Talks កុំភ្លេចទៅកាន់ Rodwell Learning Center ដើម្បីទស្សនាសិស្សមួយក្រុម បង្ហាញពីប្រធានបទផ្សេងៗ បន្ទាប់ពីចំណាយពេលដល់ទៅ ៥ខែឯណោះ ក្នុងការស្រាវជ្រាវប្រធានបទនីមួយៗរបស់គេ។
មនុស្សគ្រប់គ្នាទូទាំងពិភពលោកសុទ្ធតែមានបំណងផ្លាស់ប្ដូរពិភពលោក ដូច្នេះមកកាន់ Impact Hub ដោយអ្នកនៅទីនោះនឹងរៀបចំកម្មវិធីលេងល្បែងកម្សាន្តមួយ សម្រាប់អ្នកចង់បានគំនិតថ្មីៗក្នុងការធ្វើជំនាញពាណិជ្ជកម្មផ្សេងៗក្នុងសង្គម។
មានអ្វីលើបញ្ជីមុខម្ហូប?
នៅឯនាយ Chinese House ចុងសប្ដាហ៍នេះនឹងបម្រើអាហារបែបក្រិកវិញម្ដង។ ដូចច្នេះបើសិនជាអ្នកចូលចិត្តអាហារបែបក្រិក ព្រមទាំងស្រាក្រហម បុហ្វេសាច់ចៀម អូលីវបែប Moussaka និង Kalamata នោះអ្នកនឹងមិនខកបំណងនោះឡើយ៕
